(ភ្នំពេញ)៖ លោក អ៊ុន សុធា ត្រូវបានគេដឹងថាចូលប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាង១០ឆ្នាំមកហើយ ក្នុងនោះមានស្នាដៃភាពយន្តជាច្រើនដែលលោកសម្តែង មានទាំងតួអង្គស្លូតបូត ឬតួវាយបោះបាញ់ប្រហារជាដើម។ តែយ៉ាងណាពេលនេះ ហាក់ភ្លក់នូវរសជាតិថ្មី ដោយលោកបានសម្រេចចិត្តសម្តែងក្នុងឈុតស្រាតជាលើកដំបូង ក្នុងភាពយន្តខ្នាតធំមួយដឹកនាំដោយបរទេស។

ពិតណាស់ ក្នុងភាពយន្តដែលត្រូវបានលោក អ៊ុន សុធា សុំមិនបង្ហាញចំណងជើង ដឹកនាំដោយបរទេសនេះ គឺមានរឿងជាច្រើន ដែលថ្មីសម្រាប់លោក។ ការប៉ះដៃគូសម្តែងជាមួយកីឡាការិនីល្បកតោ សំ ថារ័ត្ន ក៏ជាលើកដំបូង ហើយការសម្តែងស្រាត ដែលមហាជនហៅថា «ឈុតស្លៀកខ្យល់ ដណ្តប់មេឃ» ក៏លើកដំបូង។ ទោះយ៉ាងនេះក្តី លោក អ៊ុន សុធា បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំថា ទោះនេះ ការថតស្រាតជាលើកដំបូងសម្រាប់លោក ហើយមានអារម្មណ៍ថាអៀនក៏ដោយ តែនៅតែខំសម្តែងបានយ៉ាងល្អ និងដោយរលូន។

លោក អ៊ុន សុធា បានឲ្យដឹងថា «ចូលសិល្បៈជាង​ ១០ឆ្នាំ​ លើកទី១ហើយ ដែលខ្ញុំថតស្រាត​ៗមធ្យមទេ​ ងំតួស្រីក៏ស្រាតដែរហើយយើងទាំង២នាក់​ អនុវត្ត​ ទ្រើសស្តីបទ​ ពីតាគ័រ​ ទៀត​ សូ​ អៀន​ ។ កញ្ញា​ Tharoth Sam Oum​ បងសូមសរសើរប្អូនស្រី​ ដែលប្អូនកាត់ភាពអៀនខ្មាស់​ ហើយខំសម្តែងបានយ៉ាងល្អ​ ថ្វី​ត្បិត​តែប្អូនទើបនឹងប្រឡូកក្តី​»

គួរជម្រាបថា ក្នុងភាពយន្តថ្មី ដឹកនាំដោយបរទេសនេះ លោក អ៊ុន សុធា បានប៉ះជាមួយកញ្ញា សំ ថារ័ត្ន ជាលើកដំបូង ដែលក្នុងសាច់រឿងគឺតម្រូវឲ្យអ្នកទាំងពីរ សម្តែងជាគូសង្សារនឹងគ្នា រស់នៅជាមួយគ្នាតាមបែបអ៉ឺរ៉ុប មានលាយឡំជាមួយនឹងឈុតស្នេហាស៊ីជម្រៅផងដែរ។ ភាពយន្តនេះ ក៏ត្រូវបានលោក អ៊ុន សុធា បង្ហើបថា ជាប្រភេទភាពយន្ត Action Moive៕