(ភ្នំពេញ)៖ អ្នកនាង រ័ត្នម៉ាលី ដែល «អាថ៌កំបាំងក្រៅឆាក របស់តារា»ដាក់រហស្សនាមថា «ផ្ការីកបាំងស្លឹក» នឹងចូលរួមជាតារាកតិ្តយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ អ្នកនាង នឹងមកបកស្រាយនូវអាថ៌កំបាំងផ្ទាល់ខ្លួននានា ដែលទស្សនិកជនមិនទាន់បានដឹង ជាពិសេស គឺជីវិតក្នុងវិថីសិល្បៈ ព្រមទាំងការហែលឆ្លងឧបសគ្គនានាជាដើម។ បន្ថែមពីនេះ តើហេតុអ្វីបានជាម្ចាស់កម្មវីធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដាក់រហស្សនាមថា «ផ្ការីកបាំងស្លឹក»។

ជាការកត់សម្គាល់ អ្នកនាង រ័ត្ន គឺជាតារាចម្រៀងស្រីមួយរូប ត្រូវបានគេដឹងថាមានសមត្ថភាពខ្ពស់ក្នុងការបកស្រាយនូវចម្រៀង ជាមួយនឹងទឹកដបសំនៀងយ៉ាងពិរោះរណ្តំ។ តែយ៉ាងណា អ្នកនាង ហាក់គ្មានឱកាសធ្វើឲ្យខ្លួនឯងល្បីល្បាញឡើយ រហូតម្ចាស់កម្មវិធី ដាក់រហស្សនាមថា ជា «ផ្ការីកបាំងស្លឹក» តើពាក្យនេះ​មានអត្ថន័យយ៉ាងណាសម្រាប់អ្នកនាង។

ដើម្បីឲ្យលំអិតពីចម្ងល់នេះ និងអាថ៌កំបាំងផ្ទាល់ខ្លួនផ្សេងរបស់ អ្នកនាង រ័ត្ន, អ្នកនាង នឹងមកបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ ខ្សែកាបនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕