(ម៉ាឌ្រីដ)៖​ ក្លឹបបាល់ទាត់អេស្ប៉ាញ Real Madrid បាននិងកំពុងតែមាន​គម្រោងក្នុងការនាំយកកីឡាករខ្សែបម្រើប្រយុទ្ធ Christian Eriksen ពីក្លឹបអង់គ្លេស Tottenham Hotspur នារដូវកាលទីផ្សារដោះដូរកីឡាករខែមករា ឆ្នាំ២០២០ខាងមុខបន្ទាប់ពីមានការទទូចពីក្រុមប្រឹក្សានៃក្លឹបអេស្ប៉ាញ Real Madrid ចង់ឲ្យលោក Zinedine Zidane គិតគូរនាំយកនារដូវកាលក្រោយ។ នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី ៩ខែតុលា ឆ្នាំ២០១៩។

ក្លឹបដែលដឹកនាំដោយលោក Zinedine Zidane បានខកខានការនាំយកកីឡាករសញ្ជាតិបារាំង Paul Pogba តែមិនមានកិច្ចពិភាក្សាណាមួយពិតប្រកដ គ្រាដែលក្រុមបិសាចក្រហមមិនមានបំណងចង់ឲ្យខ្សែបម្រើរូបនេះចាក់ចេញនោះទេ ខណៈកីឡាករខ្សែបម្រើ Eriksen មិនទាន់សម្រេចចិត្តបន្តកិច្ចសន្យាថ្មីជាមួយក្លឹប Tottenham នៅឡើយទេ ព្រោះតែរូបគេមានបំណងចង់ចាកចេញនៅពេលកិច្ចសន្យាត្រូវបានបញ្ចប់នាខែកក្កដា ឆ្នាំ២០២០។

ហើយនេះការផ្តល់ដំណឹងមុនទៅក្លឹប Tottenham របស់ក្លឹបយក្សអេស្ប៉ាញ Real Madrid មុនពេលទីផ្សាដោះដូបើកទ្វា និងបើកកិច្ចពិភាក្សាមួយតែម្តង គ្រាដែលក្រុមមាន់ខ្នាយមាស Tottenham ក៏បានដឹងហើយថា ខ្សែបម្រើខាងលើនិងចាកចេញដោយគ្នាតម្លៃខ្លួនណាមួយនារដូវកាលក្រោយ បន្ទាប់ពីបានបង្ហាញខ្លួនឲ្យក្លឹបបាន ៥១ប្រកួតរកបាន ១០គ្រាប់៕