(ភ្នំពេញ)៖ កីឡាករខ្សែប្រយុទ្ធដូចគ្នា ចាន់ សីហា និង មន រិត ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កោះហៅចូលជម្រើសជាតិសាជាថ្មី ដើម្បីត្រៀមលេងវគ្គជម្រុះ AFC U-16 Championship 2020 ចាប់ផ្តើមនាពាក់កណ្តាលខែតុលា ឆ្នាំ២០១៩ ដ៏ខ្លីខាងមុខនេះ។

បន្ថែមលើនេះ កីឡាករទាំងពីរត្រូវបានជ្រើសរើសចេញពីក្រុមយុវជនអាយុក្រោម១៥ឆ្នាំភ្នំពេញក្រោន ដើម្បីធ្វើការប្រកួតពានរង្វាន់ UEFA Assist U16 Development Tournament 2019 នៅប្រទេសបង់ក្លាដេស ក្រោយទើបតែបានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ក្នុងពានរង្វាន់ AFF U-15 Championship 2019 ថែមទៀ់តនោះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ AFF U-15 Championship 2019 នេះនឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែ តុលា ឆ្នាំ២០១៩៕

កីឡាករ ចាន់ សីហា

កីឡាករ មន រិត