(ភ្នំពេញ)៖ តារាហូលីវូដស្រីរាងខ្ពស់ស្រឡះ ត្រូវប៉ាន់ខាងថតស្ពតពាណិជ្ជកម្ម Kendall Jenner កំពុងត្រូវបានបណ្តាអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង ការបង្ហាញ​ភាពសិចស៊ីលើដងខ្លួនរបស់នាង។ ថ្មីៗនេះ ផលិតផលម៉ាកល្បីបានបង្ហោះរូបនាងជាច្រើនសន្លឹក ជាមួយនឹងការបង្ហាញរូបរាងល្វែងលើរបស់តារាស្រីរូបនេះស្ទើរទាំងស្រុង បង្កឲ្យអ្នកគាំទ្រសរសើរគ្រប់មាត់ ថាពីដងខ្លួនដ៏ស្រឡូនរបស់នាង។

តារាម៉ូដែល Kendall Jenner ប្អូនស្រី Kim Kardashian ដែលបច្ចុប្បន្នមានវ័យ ២៤ឆ្នាំរូបនេះ ត្រូវបានក្រុមហ៊ុនម៉ាកល្បី​មានឈ្មោះថា «Reserved» ហៅថតស្ពត ដោយក្នុង​នោះគេឃើញថា នាងហាក់លេចធ្លោរខ្លាំង ជាមួយនឹងឈុតអាក្រាត​ផ្នែកខា​ង​លើ ដែលគ្រាន់តែយកដៃទាំងសងឱបនឹងទ្រូងរបស់នាង បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេត ទប់ចិត្តមិន​បញ្ចេញមតិ​កោត​សរសើរ​ចំពោះភាពក្លាហាន បង្ហាញនូវ​រាងកាយ​ស្ទើរទាំង​ស្រុងបែបនេះ។ បន្ថែមពីនេះ តាមរយៈការថតស្ពតមួយនេះ​ Kendall បានបង្ហាញ​មុខកាន់តែច្បាស់ ដែលនេះបានក្លាយ​ជាចំណុច​ផ្តោតសំខាន់ កាន់តែមានភាពទាក់ទាញជាងមុន និងទទួល​បានការចាប់​អារម្មណ៍ពីសំណាក់អ្នក​គាំទ្រ៕