(ភ្នំពេញ)៖ មុនមុនពេលចេញដំណើរទៅសម្តែងនៅក្រៅប្រទេស តារាចម្រៀងប្រុស លោក រ៉េត ម៉េងហៀង បានចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសោរ៍ចុងសប្តាហ៍។ ជាមួយគ្នានេះ លោកនឹងមកបង្ហាញដល់ទស្សនិកជនថា តើដំណើរទៅក្រៅប្រទេសពេលនេះ លោកបានត្រៀមនូវលក្ខណៈសម្បត្តិអ្វីខ្លះ? ហើយថា តើលោក នឹងនាំយកអ្វីខ្លះទៅច្រៀងជូនបងប្អូនខ្មែរនៅទីនោះ?

ពិតណាស់ លោក រ៉េត ម៉េងហៀង គឺជាតារាចម្រៀង និងជាតារាសម្តែងមួយរូបដែលមានទេពកោសល្យ និងត្រូវបានទស្សនិកជនស្គាល់ច្រើន ជាពិសេសមានការគាំទ្រនៅក្រៅប្រទេសតែម្តង។ នាពេលខាងមុននេះ លោកនឹងចេញទៅសម្តែងច្រៀង ក្នុងប្រទេសអូស្រ្តាលី។ ប៉ុន្តែមុននឹងចេញដំណើរទៅ លោកនឹងចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងឆាករបស់តារា»។

កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕