(ភ្នំពេញ)៖ នៅរសៀលថ្ងៃនេះ តារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះ រួមទាំងសិល្បករ-សិក្បការិនី ទូទាំងប្រទេសពិសាសសិល្បករ-សិក្បការិនី ជើងចាស់រួមជំនាន់ជាមួយលោក បានបង្ហាញវត្តមាន ក៏ដូចជាចូលរួមក្នុងពិធីបុណ្យសព តារាកំប្លែង នាយ សាន ម៉ៅ និងជូនដំណើរលោក ជាលើកចុងក្រោយ ដោយក្ដីក្ដុកក្ដួល ខណៈដែលពិធីបុណ្យ គឺប្រព្រឹត្តទៅក្នុងវត្តព្រែកប្រា នៅថ្ងៃនេះ។ បានសម្ដែងនូវក្ដីសោកស្ដាយបានធ្វើឲ្យមហាជនពេក និងបានបង្ហោះនូវសាររំលែកទុក្ខ សូមឲ្យវិញ្ញាណក្ខន្ធ លោកបានទៅកាន់សុគតិភព ជាហូរហែ។ ក្រៅពីសាររំលែកទុក្ខ គេសង្កេតឃើញមានអ្នកសិល្បៈជាច្រើន ជាពិសេសនោះ សិល្បករ-សិល្បការិនីជើងចាស់រួមជំនាន់ នាយសាន ម៉ៅ ទាំងអស់នោះរួមមានដូចជា តារាកំប្លែង នាយ កុយ, តារាកំប្លែងនាយ ឃ្លោក, តារាកំប្លែង យាយ ណាង, តារាកំប្លែង យាយយ៉យ តារាកំប្លែងអ្នកនាង កាឆយ, អ្នកនាង ចន ច័ន្ទលក្ខិណា ជាដើម បានចូលរួមក្នុងពិធីមរណភាព របស់នាយ សាន ម៉ៅ​។

គួរបញ្ជាក់ថា តារាកំប្លែងជើងចាស់ ដ៏មានប្រជាប្រិយភាព នាយសាន ម៉ៅ បានទទួលមរណភាព នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៦ល្ងាច នៅឯមន្ទីរពេទ្យប្រទេសថៃ ខណៈដែលសពរបស់លោក ត្រូវបានក្រុមគ្រួសាររៀបចំ ធ្វើបុណ្យតាមប្រពៃណី និងបានរៀបចំឡើងនៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ យ៉ាងណាមិញ ដំណឹងមរណភាពនេះ បានធ្វើឲ្យក្រុមគ្រួសារ និងសិល្បករ-សិក្បការិនី ទាំងជំនាន់មុន និងជំនាន់ក្រោយ ពិតជាមានការសោកស្ដាយ និងក្រៀមក្រំជាទីបំផុត ខណៈដែលបាត់បង់ នូវធនធានមនុស្សមួយរូប ដែលពោរពេញទៅដោយ​សមត្ថភាព និងទេពកោសល្យ៕