(កាតា)៖ ក្រុមបាល់ទាត់ Al Sadd ដែលដឹកនាំដោយលោក Xavi Hernandez អតីតកីឡាករនៃក្រុមអេស្ប៉ាញ FC Barcelona បានប្រកួតចាញ់ក្រុមអារ៉ាប៊ីសាអូឌីត Al Hilal ក្នុងលទ្ធផលទក់សាច់ ៤-១ ក្នុងជើងទី១ នៃការប្រជែងពានរង្វាន់លីគអាស៊ី AFC Champions League ឆ្នាំ២០១៩ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នាទឹកដីប្រទេសកាតា។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Jassim Bin Hamad Stadium របស់ក្រុម Al Sadd ដោយកីឡាករ Bafetimbi Gomis រកបាន ២គ្រាប់ និងធ្វេសប្រហែសចូលទីខ្លួនឯងតាំងតែពីនាទី១៤ ក្នុងតង់ទី១ គ្រាដែលមិត្តរួមក្រុម Ali Al Bulayhi និង Mohammad Al Shalhuob រកបានម្នាក់ ១គ្រាប់ គ្រាដែល Al Sadd ដែលនៅសល់សមាជិកតែ ១០នាក់ចាប់ពីវគ្គទី១ មក មិនអាចរកគ្រាប់បន្ថែមទៀតឡើយ។

យ៉ាងណាក៏ដោយ Al Sadd ដែលដឹកនាំដោយ Xavi Hernandez នៅសល់ ៩០នាទៀតសម្រាប់ជើងទី២ ដើម្បីប្រជែងកៅអីវគ្គផ្តាច់ព្រ័ត្រទល់នឹង Al Hilal ដែលត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ដែលជាដឹកនាំលើកដំបូងរបស់អតីតខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ Xavi ក្នុងការឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គ្រាដែលក្រុមនេះបាននឹងកំពុងតែឈរលើកំពូលតារាងលីគកាតា Qatar Stars League ដោយមាន ១២ពិន្ទុបណ្តោះអាសន្នទៀតផង៕