(ភ្នំពេញ)៖ ពិធីការិនី និងបច្ចុប្បន្ន តារាសម្ដែងកូនកាត់ខ្មែរ- អាល្លឺម៉ង់ ស្រីស្អាតម៉ៃយ៉ា ត្រូវបានគេសម្គាល់ឃើញថា នាងកាន់តែមានរូបសម្រស់ស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកឯការងារសិល្បៈវិញ គឺកាន់តែមមាញឹកខ្លាំង ដោយទទួលតថស្ពតពាណិជ្ជកម្មធំៗ និងសម្ដែង MV ជាច្រើនទៀត។ យ៉ាងណាមិញ អមជាមួយនឹងប្រជាប្រិយភាព កំពុងតែឡើងកូដខ្លាំង កញ្ញា ម៉ៃយ៉ា ក៏ហាក់សម្ញែងពីភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍កាន់តែខ្លាំង ខណៈថ្មីៗ នាងបានបណ្ដើរគូស្នេហ៍របស់ខ្លួន ដែលត្រូវបានគេសង្ស័យថា ជាមនុស្សស្រី ទៅផ្អែមល្ហែម នៅលើកោះដ៏ល្បី គឺកោះបាលី ធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍។

ជាការពិត ស្របពេលការងារសិល្បៈ កំពុងឡើងកូដ ប៉ុន្តែស្រីស្អាត ម៉ៃយ៉ា មិនខ្លាចក្នុងការបង្ហាញមុខមាត់ពិតរបស់គូស្នេហ៍ និងបញ្ចេញភាពផ្អែមល្ហែម ដោយមិនខ្លាចក្នុងការបាក់ស្រុតប្រជាប្រិយភាពនោះឡើយ។ ដោយឡែក ថ្មីៗនេះ នាងថែមទាំងដឹកដៃគូស្នេហ៍ សំណព្វចិត្ត ទៅសម្ញែងភាពរ៉ូមែនទិក នៅលើទឹកដីកោះបាលី ក្នុងប្រទេសឥណ្ឌូនេស៊ី ធ្វើឲ្យទស្សនិកជន ជាពិសេសបុរសមិនតិចអ្នកនោះទេ ដែលលួចច្រណែន គូស្នេហ៍នាងទៀតផង។

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រ បានសម្ដែងនូវការកោតសរសើរ ដល់គូស្នេហ៍មួយគូនេះ ដែលហ៊ានបង្ហាញពីទំនាក់ទំនង និងបើកចំហរចំណងស្នេហ៍ ឲ្យទស្សនិកជនបានដឹង បើទោះបីជា គូស្នេហ៍របស់តារាស្រី កញ្ញា ម៉ៃយ៉ា ត្រូវបានគេសង្ស័យថា គឺជាស្រីដូចគ្នា។ នេះគ្រាន់តែជាការលើកឡើងរបស់ទស្សនិកជនតែប៉ុណ្ណោះ រឿងពិតយ៉ាងណានោះ តារាសម្ដែង​និងជាពិធីការនី កូនកាត់អាល្លឺម៉ង់ រូបនេះ ហាក់មិនអើពើ និងចេញមុខបកស្រាយអ្វីនោះឡើយ ទោះបីជាមានពាក្យចចាមអារ៉ាម ថាគូស្នេហ៍នាង ជាមនុស្សស្រីក៏ដោយ ផ្ទុយទៅវិញ ស្រីស្អាតរូបនេះ កាន់តែបង្ហាញពីភាពស្និទ្ធស្នាល ឱបគ្នាស្អិតរមួត ជាមួយគូស្នេហ៍ នៅលើកោះបាលី ព្រមជាមួយនឹងទេសភាពយ៉ាងស្រស់ត្រកាល ឃើញហើយពិតជាមានក្ដីសុខតែម្ដង ។

គួរជម្រាបថា ម៉ៃយ៉ា ជាតារាស្រីមួយរូបនេះ ដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ។ បច្ចុប្បន្នស្រីស្អាតរូបនេះ កំពុងសាងប្រជាប្រិយភាពក្នុងសិល្បៈ។ តាមរយៈរូបសម្ផស្សដ៏ស្រស់សោភា ម៉ៃយ៉ា ត្រូវបានបុរសមិនតិចនោះទេ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ តែត្រូវខកចិត្តទៅវិញ ក្រោយពីនាង បង្ហាញឲ្យដឹងពីមុខមាត់ពិតគូស្នេហ៍របស់ខ្លួន៕