(ភ្នំពេញ)៖ បើទស្សនិកជននៅចាំមិនភ្លេច កាលពីពេលថ្មីៗនេះ តារាស្រី Lisa សមាជិកក្រុម Backpink បានធ្វើការបរិច្ចាកថវិកាផ្ទាល់ខ្លួន ចំនួន ១០០,០០០ បាត ដើម្បីជួយដល់ក្មេងៗរងគ្រោះដោយសារទឹកជំនន់ នៅខេត្តអ៊ុប៊ុនរ៉ាតថានី ប្រទេសថៃ។ ការចូលរួមបរិច្ចាកពេលនេះ ត្រូវបានទស្សនិកជនជាច្រើន កោតសរសើរនឹងទឹកចិត្តសប្បុរសរបស់នាង។ យ៉ាងណាមិញ មិនខុសពី Lisa នោះទេ ពេលនេះ BAMBAM ដែលចាសមាជិក GOT7 ក៏បានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួនជួយដល់ក្មេងៗរងគ្រោះនៅប្រទេសថៃផងដែរ។

ជាក់ស្តែង ការចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងសកម្មភាពមនុស្សធម៌ ត្រូវបានមហាជនជាច្រើនចូលរួមកោតសរសើរ​ ព្រមទាំងលើកទឹកចិត្តឲ្យបន្តសកម្មភាពបែបនេះតទៅទៀត ក្នុងន័យការចេះជួយគ្នាទៅវិញទៅមក។ ថ្មីៗនេះ UNICEF Thailand បានឲ្យដឹងថា តារាប្រុសកូរ៉េ BAMBAM ដែលជាសមាជិកក្រុម GOT7 បានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន ១០០,០០០ បាត ដើម្បីរួមចំណែកជួយសង្គ្រោះក្មេងៗ ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្ត​ អ៊ុប៊ុនរ៉ាតថានី ប្រទេសថៃ។

គួរជម្រាបថា តារាប្រុស BAMBAM បានក្លាយជាតារា K-POP ទី២ហើយ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន​ ដើម្បីជួយក្មេងៗនៅប្រទេសថៃ បន្ទាប់ពីតារាស្រី Lisa សមាជិក Blackpick៕