(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក STEP ត្រូវបានមហាជនសង្កេតឃើញថា មានមុខស្រដៀងនឹងតារាកូរ៉េ ហើយបើក្រឡែកមកមើលពីកេរ្តិ៍ឈ្មោះ និងសន្ទុះនៃការគាំទ្រពីសំណាក់ទស្សនិកជនគឺខ្លាំងតែម្តង។ ដោយឡែកក៏មានអ្នកគាំទ្រដែលស្រលាញ់ និងចូលចិត្តតារាចម្រៀងប្រុសរូបនេះ មិនតិចអ្នកនោះទេ មិនទាន់ពីរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះ ។ យ៉ាងណាមិញ ថ្ងៃនេះ Khmer Talking និងលើកយករឿង ០៤យ៉ាង ពីលោក STEP ដែលអ្នកគាំទ្រភាគច្រើនមិនធ្លាប់បានដឹង ។

ខាងក្រោមនេះជារឿងពិសេសផ្ទាល់ខ្លួនរបស់ STEP ទាំង ០៤៖

១. STEP មានឈ្មោះពិតថា សុខ វិបុល ដែលជាប្អូនប្រុសបង្កើតរបស់អតីតពិធីករល្បីឈ្មោះលោក សុខ សេរីវឌ្ឍនា ខណៈដែលឈ្មោះ STEP គឺជាឈ្មោះក្នុងសិល្បៈតែប៉ុណ្ណោះ ។ STEP កើតនៅថ្ងៃទី ២៩ខែមិថុនា ឆ្នាំ១៩៩៤ មានកម្ពស់ ១៨០ សង់ទីម៉ែត្រ និងមានទម្ងន់៦៥ គីឡូក្រាម ។

២. លោកធ្លាប់មានវត្តមាន ចូលរួមសម្ដែងក្នុង MV បទចម្រៀងដំបូង របស់តារាចម្រៀង Angella ដែលមានចំណង «Callច្រឡំលេខ» របស់ផលិតកម្មថោន មុននឹង​លោកក្លាយជាតារាចម្រៀងដែលមានឈ្មោះល្បី ដូចបច្ចុប្បន្ន ។

៣. STEP មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ លោកក៏មានតួនាទីសំខាន់ ក្នុងផលិតកម្មហង្សមាស ផងដែរ ដូចជា ជាអ្នកនិពន្ធបទភ្លេង និងធ្លាប់បាន​និពន្ធបទភ្លេងឱ្យតារាចម្រៀងរៀមច្បង ជាច្រើនច្រៀងផងដែរ មានដូចជា លោកព្រាប សុវត្ថិ អ្នកនាង ពេជ្រ សោភា អ្នកនាងសុគន្ធ និសា និង លោក ឆន សុវណ្ណរាជ ជាដើម ។

៤. ទោះបីជា ស្រលាញ់ និងមានកេរ្តិ៍ឈ្មោះល្បី ក៏ដូចជាមមាញឹកខ្លាំងក្នុងវិស័យសិល្បៈក៏ពិតមែន តែ STEP ក៏មិនភ្លេច ការសិក្សាឡើយ ដោយកន្លងមក​លោកធ្លាប់​ទទួលបានសញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ផ្នែកCommerce នៅសាកលវិទ្យាល័យ Charles Sturt University ដែលយក កម្មវិធីសិក្សាតាម ប្រទេសអូស្ត្រាលី មាន​ទីតាំងនៅប្រទេសកម្ពុជា ។

យ៉ាងណាមិញ នេះជារឿងរ៉ាវមួយចំនួនតូចប៉ុណ្ណោះ ពីតារាចម្រៀងSTEP ដើម្បីចែកជូនដល់ប្រិយមិត្តទស្សនិកជន ក៏ដូចជាអ្នកគាំទ្រតារាប្រុសរូបនេះ ឲ្យបានជ្រាបកាន់តែច្បាស់ នូវរឿងរ៉ាវត្រួសៗពី តារាចម្រៀងក្នុងដួងចិត្ត ៕