(ភ្នំពេញ)៖ ទារកតូចក្អែរជារឿងធម្មតាបំផុត ដែលមាតាបិតាមិនគួរព្រួយបារម្ភនោះទេ ហើយវានឹងបាត់ទៅវិញនៅពេលទារកធំ។

ដើម្បីជួយកូនរបស់អ្នកឲ្យអាហារដែលគេបៅធ្លាក់ចុះក្រោម ហើយលែងសូវក្អែរក្រោយបៅរួច សូមសាកល្បងគន្លឹះខ្លះៗដូចខាងក្រោម៖

១៖ ចូរព្យាយាមដាក់កូនរបស់អ្នកបញ្ឈរ នៅពេលអ្នកបំបៅកូន។

២៖ ប្រសិនបើទារកផឹកទឹកដោះគោ ឬបូមទឹកដោះរបស់អ្នកពីដប ចូរប្រាកដថា រន្ធនៅក្បាលដោះមិនតូចពេក ដែលនឹងធ្វើឲ្យកូនរបស់អ្នកញ័រ និងលេបខ្យល់ឡើយ។

៣៖ ប្រយ័ត្នបើរន្ធក្បាលធំពេក គេនឹងអាចក្អែរបានយ៉ាងងាយ ពីព្រោះទឹកដោះហូរលឿនខ្លាំង។

៤៖ លើកបញ្ឈរ ឬអោបកូនរបស់អ្នក បន្ទាប់ពីបំបៅគេម្តងៗ ពីព្រោះតាមវិធីនេះ បើមានខ្យល់ក្នុងពោះកូន វានឹងឡើងចេញមកក្រៅវិញ មុនពេលដែលអាហារ ឬទឹកដោះរបស់អ្នកហូរចូលក្នុងក្រពះកូន។

៥៖ កុំស្លៀកពាក់ឲ្យកូនរបស់អ្នកតឹងខ្លាំងពេក ពីព្រោះវាធ្វើឱ្យមានសម្ពាធដល់ពោះរបស់កូន។

៦៖ ពេលបំបៅ ចូររក្សាបរិយាកាសឲ្យស្ងប់ស្ងាត់ ដោយកាត់បន្ថយសម្លេងថ្លង់ និងការរំខានផ្សេងៗទៀត ហើយព្យាយាមមិនឲ្យទារកអ្នកស្រេកឃ្លាន មុនពេលអ្នកចាប់ផ្តើមបំបៅកូនឡើយ ពីព្រោះប្រសិនបើមានការរំខាន ឬ ភ័យរន្ធត់ ទារកទំនងជាលេបខ្យល់ជាមួយទឹកដោះ ហើយនឹងក្អែរចេញវិញហើយ៕

ប្រិយមិត្តអ្នកអានចង់ជ្រាបព័ត៌មានសុខភាព មាតា និងទារក សូមចូលទៅកាន់ហ្វេសប៊ុក Royal Ausnz Cambodia ឬគេហទំព័រ www.royalausnzcambodia.com, Youtube: Royal Ausnz Health Tips