(ក្រុងឡុងដ៍)៖ សរុបលទ្ធផល ១០ប្រកួត នៃក្របខណ្ឌបាល់ទាត់លីគអង់គ្លេស Premier League 2019-2020 ក្នុងសប្តាហ៍ទី៧ ដោយមានក្រុមខ្លាំងហង្សក្រហម Liverpool នៅតែមិនទាន់ស្គាល់ចាញ់នៅឡើយ បន្ទាប់ពីបានយកឈ្នះក្រុម ម្ចាស់ផ្ទះ Sheffield United ១-០ និងកំពុងតែឈរលើកំពូលតារាងបណ្តោះអាសន្ន គ្រាដែលក្រុមការពារជើងឯក Manchester City ឈរលេខរៀងទី២ មាន ១៦ពិន្ទុ។

គិតត្រឹមពេលនេះ Liverpool ដែលមានលោក Jurgen Klopp ជាគ្រូបង្វឹកបាននិងកំពុងតែរកបាន ២១ពិន្ទុ ក្រោយឆ្លងកាត់ ៧ប្រកួត មិនដែលចាញ់ និងស្មើឡើយ ក្នុងចំណោម ២០ក្រុមប្រកួតប្រជែងពាន Premier League រដូវកាលនេះ ដោយបានបញ្ចប់ ៧សប្តាហ៍មកហើយរួមមាន៖
១៖ Sheffield United 0-1 Liverpool
២៖ Aston Villa 2-2 Burnley
៣៖ AFC Bournemouth 2-2 West Ham United
៤៖ Chelsea 2-0 Brighton
៥៖ Crystal Palace 2-0 Norwich City
៦៖ Tottenham Hotspur 2-1 Southampton
៧៖ Wolverhampton 2-0 Watford
៨៖ Everton 1-3 Manchester City
៩៖ Leicester City 5-0 Newcastle United
១0៖ Manchester United 1-1 Arsenal៕