(មេនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United និងកាំភ្លើងធំ Arsenal រកបានម្នាក់ ១ពិន្ទុដូចគ្នា ក្រោយបញ្ចប់ដោយលទ្ធផលស្មើ ១-១ បញ្ចប់សប្តាហ៍ទី៧ នៃ Premier League នាយប់មិញនេះដែលត្រូវបានធ្វើឡើងនៅ កីឡដ្ឋាន Old Trafford។

កីឡាករ McTomynay ជាអ្នករកបានគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះនៅនាទី៤៥ ចុងវគ្គទី១ ដែលជាក្តីសង្ឃឹមឡើងទៅវគ្គឈរនៅចំណាត់ថ្នាក់លេខ៦ ក្នុងតារាង Premier League ផងដែរ ដោយមាន ១១ពិន្ទុ តែអ្វីត្រូវបានខកខានទៅវិញ នៅពេលដែលកីឡាករខ្សែប្រយុទ្ធ Aubameyang រកបានគ្រាប់តាមស្មើវិញនៅនាទី៥៨ ក្រោយលោកអាជ្ញាកណ្តាលពិនិត្យ VAR ថាបាល់នោះពុំមាន off-side នោះទេ។

តាមរយៈលេងបានស្មើ និងរកបានត្រឹម ១ពិន្ទុក្នុងទឹកដីសម្រាប់ជើងទី១ នៃលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០១៩-២០២០ បានធ្វើឲ្យក្រុមរបស់លោក Ole Gunnar Soksjer រកបាន ៩ពិន្ទុ ឈរនៅលេខរៀងទី១០ បណ្តោះអាសន្ន គ្រាដែលគូប្រជែង កាំភ្លើងធំ Arsenal មាន ១២ពិន្ទុឈរនៅលេខរៀងទី៤ ក្នុងតំបន់កៅអី UEFA Champions League៕