(កាតាឡាំង)៖ កីឡាករវ័យក្មេង ANSU Fati ដែលជាកីឡាករថ្នាលរបស់ក្លឹបធំរបស់អេស្ប៉ាញ FC Barcelona បាននិងកំពុងតែឈរលើកំពូលតារាងកីឡាករវ័យក្មេងមានតំម្លៃថ្លៃជាងគេនាពេលបច្ចុប្បន្ន ក្នុងចំណោម ១០រូប ដែលគិតត្រឹមវ័យ ១៦ និង ១៧ឆ្នាំ បានបង្ហាញខ្លួនក្នុងលីគកំពូលតំបន់អឺរ៉ុប នារដូវកាលថ្មី ២០១៩-២០២០ នេះបើតាមការបង្ហាញដោយ transfermarkt។

ក្នុងចំណោមកីឡាករវ័យក្មេងដែលមានតម្លៃខ្លួនឡើងថ្លៃមានបច្ចុប្បន្នដែលគិតត្រឹមវ័យ ១៦និង ១៧ឆ្នាំទាំង ១០រូបរួមមាន៖
១៖ ANSU Fati មកពីក្លឹប Barcelona មានវ័យ ១៦ឆ្នាំមានតម្លៃប្រមាណ ២៥លានអឺរ៉ូ។
២៖ Eduardo Cammavinga មកពីក្លឹប Rennes មានវ័យ ១៦ឆ្នាំមានតម្លៃប្រមាណ ២០លានអឺរ៉ូ។
៣៖ Mohamed Ihattaren មកពីក្លឹប PSV មានវ័យ ១៧ឆ្នាំមានតម្លៃប្រមាណ ១៥លានអឺរ៉ូ។
៤៖ Andre Barrenetxea មកពីក្លឹប Real Sociedad មានវ័យ ១៧ឆ្នាំមានតម្លៃប្រមាណ ១០លានអឺរ៉ូ។
៥៖ Mason Greenwood មកពីក្លឹប Manchester United មានវ័យ ១៧ឆ្នាំមានតម្លៃប្រមាណ ១០លានអឺរ៉ូ។
៦៖ Arthur Zagre មកពីក្លឹប Monaco មានវ័យ ១៧ឆ្នាំមានតម្លៃប្រមាណ ៧លានអឺរ៉ូ។
៧៖ Pedri មកពីក្លឹប UD Las Palmas មានវ័យ ១៦ឆ្នាំមានតម្លៃប្រមាណ ៥លានអឺរ៉ូ។
៨៖ Reinier មកពីក្លឹប Flamengo មានវ័យ ១៧ឆ្នាំមានតម្លៃប្រមាណ ៥លានអឺរ៉ូ។
៩៖ Matias Palacios មកពីក្លឹប San Lorenzo មានវ័យ ១៧ឆ្នាំមានតម្លៃប្រមាណ ៥លានអឺរ៉ូ។
១០៖ Jeremy Doku មកពីក្លឹប Aderlecht មានវ័យ ១៧ឆ្នាំមានតម្លៃប្រមាណ ៥លានអឺរ៉ូ៕