(មែនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United ដែលមានការដឹកនាំដោយលោក Ole Gunner Solskjaer និងត្រូវតតាំងជាមួយក្រុមកាំភ្លើងធំ Arsenal ក្នុងសប្តាហ៍ទី ៧នែការប្រជែងពានលីគអង់គ្លេស Premier League 2019-2020 ហើយក៏ជាការប្រកួតសងសឹកគ្រាដែលក្រុមបិសាចក្រហមធចាប់បានចាញ់ ១ប្រកួតស្មើ ១ប្រកួតកាលពីរដូវកាលមុន ដែលការប្រកួតនិងធ្វើឡើងនាថ្ងៃទី ១ខែតុលា ឆ្នាំ២០១៩ នាកីឡដ្ឋាន Old Trafford វេលាម៉ោង ២៖០០នាទីរសៀល (ម៉ោងនៅកម្ពុជា)។

ការប្រកួតនាកីឡដ្ឋាន Old Trafford ដែលអាចផ្ទុបអ្នកទស្សនាបានប្រមាណ ៧៦២១២ នាក់និងត្រូវបើទ្វាទទួលក្រុមភ្ញៀវ Arsenal ក្នុងប្រជែងយក ៣ពិន្ទុបន្តនៃសប្តាហ៍ទី ៧ ខណៈពេលនេះក្រុមលោក Solskjaer បាននិងកំពុងតែជួបបញ្ហាកីឡាកររបួសរហូតដល់ទៅ ៩នាក់ដោយមានទាំងខ្សែប្រយុទ្ធ ខ្សែបម្រើ និង ខ្សែការពារ គ្រាដែលពេលនេះក្រុម Man Utd បាននិងកំពុងតែមាន ៨ពិន្ទុឈរលេខរៀងទី ១១ក្នុងតារាងចំណាត់ថ្នាក់បណ្តោះអាសន្ន។

រីឯអតីតក្រុមលើកពាន Premier League មាស បាននិងកំពុងតែមាន ១១ពិន្ទុដោយឆ្លងកាត់ ៦ប្រកួតឈរលេខ ៨ក្នុងតារាងដែលមានលោក Unai Emery ក៏កំពុងតែមានបញ្ហាកីឡាករ ៤រូបរងរបួសផងដែរ៕