(ក្រុងឡុងដ៍)៖​ ក្រុមកញ្ជ្រោងខៀវ Leicester City បានយកឈ្នះក្រុមភ្ញៀវ Newcastle United ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥-០ ដែលជាការប្រកួតក្នុងក្របខណ្ឌលីគអង់គ្លេស Premier League 2019-2020 ហើយកំពុងឈរលេខរៀងទី ៣ ក្នុងតារាងពិន្ទុ ដែលការប្រកួតធ្វើឡើងនាថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០១៩។

អតីតក្រុមជើងឯក Premier League ១មួយសម័យកាលក្រុមកញ្ជ្រោង Leicester អាចរកបាន ៥គ្រាប់ពីកាធ្វើបានសម្រេចដោយកីឡាករឆ្នើមៗមាន Vardy រកបាន ២គ្រាប់និងមិត្តរួមក្រុមRicardo Pereria និង Ndidi គ្រាដែលកីឡាករខ្សែការពារ Dummett របស់ក្រុម Newcastle បង្កកំហុសធ្វើឲ្យចូលទីខ្លួនឯងមួយនៅនាទី ៥៧ ដែលការប្រកួតធ្វើឡើងនាកីឡដ្ឋាន King Power Stadium។

បញ្ជាក់ផងថា គិតត្រឹមបច្ចុប្បន្នក្រុមដែលដឹកនាំដោយលោក Brendan Rodgers បាននិងកំពុងតែមាន ១៤ពិន្ទុឈរលេខ ៣ក្នុងតារាង Premier League គ្រាដែលក្រុម Liverpool ឈរលើកំពូលតារាងមាន ២១ពិន្ទុក្រោយយកឈ្នះក្រុម Sheffield United 1-0 ហើយការប្រកួតបន្ទាប់របស់ក្រុមកញ្ជ្រោងនិងត្រូវប៉ះក្រុមហង្សក្រហម ប្រជែងដណ្តើម ៣ពិន្ទុបន្តសម្រាប់សប្តាហ៍ទី ៨៕