(ភ្នំពេញ)៖ ព្រះនាងតូច នរោត្តម ជេណា ដែលជារឿយៗ មហាជនតែងតែបានឃើញវត្តមានរបស់ព្រះនាង បង្ហាញខ្លួនបង្ហើរសំនៀងក្នុងបទចម្រៀងមួយចំនួន ហើយទទួលបានការចាប់អារម្មណ៍រួចមក នៅពេលនេះ ព្រះនាងតូច នរោត្តម ជេណា បានចូលរួមសម្តែង ក្នុងវីដេអូអប់រំមួយនារដូវបុណ្យភ្ជុំបិណ្ឌ ដែល ​ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំជាមួយក្រុមគ្រួសារ សាច់ញាតិ ឬមតិ្តភក្តិ ដើម្បីធ្វើបុណ្យ​ ធ្វើទានរួមគ្នា​។

«ត្បិតយើងមិនអាចធ្វើរឿងអស្ចារ្យបានគ្រប់គ្នា តែយើងគ្រប់គ្នាអាចធ្វើរឿងតិចតួច ដោយក្តីស្រឡាញ់ជ្រាលជ្រៅ» នេះជាសារដ៏មានអត្ថន័យ នៅក្នុងវីដេអូ​ ពោលគឺចង់អប់រំ​ឲ្យមនុស្សទាំងអស់គ្នា គួរចាប់ផ្តើមធ្វើរឿងល្អទៅកាន់អ្នកដទៃ បើទោះបីជារឿងដែលបានធ្វើនោះតិច​តួចក្តី ប៉ុន្តែវាជារឿងល្អប្រសើរ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល។

នេះអាចចាត់ទុកថា ជាវីដេអូមួយដែលបានបង្ហាញពីសេចក្តីសុខ គឺកើតចេញពីទឹកចិត្តដ៏ជ្រះថ្លា និងការចែករំលែកអ្វីមួយ ទៅកាន់មនុស្សជាទីស្រឡាញ់​ ដែលនៅជុំវិញខ្លួនអ្នក ដែលក្នុងនោះ មានវត្តមានព្រះ​នាងតូច នរោត្តម ជេណា បង្ហាញខ្លួនជាលើកដំបូង។

ចង់ដឹងថា វីដេអូ​នេះ បង្កប់សារអប់រំមានអត្ថន័យជ្រាលជ្រៅយ៉ាងណា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្យនេះ សូមទស្សនាទាំងអស់គ្នា៖