(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបង្ហាញបញ្ជីឈ្មោះកីឡាករបឋមចំនួន ២៦នាក់ ក្នុងកោះហៅចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ និងអ៊ីរ៉ាក់ នាខែក្រោយនេះ វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 ប្រចាំតំបន់អាស៊ី។

ក្រុមជម្រើសជាតិគោព្រៃកម្ពុជា នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់នៅថ្ងៃទី១០ ខែតុលា មុនបន្តជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វគ្គសន្សំពិន្ទុប្រចាំពូល C ជើងទី១ វគ្គជម្រុះ World Cup ឆ្នាំ២០២២ ដែលមានកាតាធ្វើម្ចាស់ផ្ទះ។

ក្នុងបញ្ជីឈ្មោះកីឡាករបឋមនោះដែរ ក៏មានវត្តមានកីឡាករជើងចាស់ ២រូបដែលត្រូវបានកោះហៅសារជាថ្មីដែររួមមាន ប្រាក់ មុនីឧត្តម និង ប៊ីន ចន្ថាធារី គ្រាដែលកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅតែមិនមានវត្តមានដដែល ដោយសារមានបញ្ហារបួសជង្គង់ ពេលបឹងកេត លេងស្មើ ១-១ ទល់នឹងណាហ្គាក្នុងលីគកាលសប្តាហ៍មុន៕