(ប៉ារីស)៖ ក្រុមការពារតំណែងជើងឯក Paris Saint-Germain បានរងបរាជ័យលើកដំបូងក្នុងទឹកដី ក្នុងរយៈពេល ១៦ខែ ក្រោយចាញ់ក្រុមភ្ញៀវ Reims ដោយលទ្ធផល ២-០ នាយប់មិញនេះក្នុងព្រឹតិ្តការណ៍ Ligue 1 ជើងទី១។

នេះក៏ជាការបរាជ័យលើកទី២ ផងដែរនៅលីគកំពូលបារាំង Ligue 1 នារដូវកាលថ្មីឆ្នាំ២០១៩-២០២០ បន្ទាប់ពីចាញ់ ម្ចាស់ផ្ទះ Rennes ២-១ កាលពីសប្តាហ៍ទី២ គិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ មក។

កីឡាករ Kamara ជាអ្នករកបានគ្រាប់បើកឆាកឲ្យ Reims នៅនាទីទី២៩ មុនពេលមិត្តរួមក្រុម Dia រកបានគ្រាប់ទី២ នៅនាទីចុងម៉ោង ៩០+៤ ដែលជាចាប់ផ្តើមលីគកំពូលបារាំងឡើងវិញ ក្រោយបំបាក់ Real Madrid ៣-០ នៅថ្ងៃបើកឆាក UEFA Champions League។

តែយ៉ាងណាក៏ដោយ ការបាត់បង់ ៣ពិន្ទុក្នុងទឹកដី Parc des Princes មិនបណ្តាលឲ្យក្រុមរបស់លោក Thomas Tuchel បាត់បង់តំណែងកំពូលតារាងនោះទេ ដែលមាន ១៥ពិន្ទុ នាំមុខក្រុមលេខ១១ Reims ចំនួន ៤ពិន្ទុគិតត្រឹមសប្តាហ៍ទី៧ នេះ៕