(ក្រុងឡុងដ៏)៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ជាក្រុមដំបូងគេ ដែលធ្លាក់ពីពានរង្វាន់លំដាប់ទី៣ របស់អង់គ្លេស League Cup ក្រោយចាញ់ក្រុមលំដាប់ទី៤ Colchester ក្នុងលទ្ធផល ៤-៣ ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រកាត់សេចក្តី ក្រោយស្មើគ្នា ០-០។

ការប្រកួតដែលបានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដ៏ស្វិតស្វាញពេញ ៩០នាទី ដោយមិនមានការស៊ុតបញ្ចូលទីរវាងក្រុម Colchester United និងក្រុម Tottenham Hotspur បានបញ្ចប់ដោយបាល់កាត់សេចក្តី១១ ដោយក្រុមលំដាប់ទី៤ Colchester បានទំលាក់ក្រុមមាន់ខ្នាយមាស Spurs ដោយបាល់លទ្ធផល ៤-៣ បន្ទាប់ពី Christian Eriksen និង Lucas Moura មិនអាចរកគ្រាប់បានម្នាក ១គ្រាប់។

សម្រាប់ ៤ក្រុមផ្សេងទៀតដែលធ្វើការប្រកួតក្នុងថ្ងៃតែមួយនោះរួមមាន៖
១៖ Manchester City បានយកឈ្នះ Preston ៣-០។
២៖ ក្រុមកាំភ្លើងធំ Arsenal យកឈ្នះ Nottingham ៥-០។
៣៖ ក្រុមកញ្ជ្រោងខៀវ Leicester City យកឈ្នះ Luton ៤-០។
៤៖ ក្រុមស្ករគ្រាប់ Everton បានយកឈ្នះ Sheffield Wednesday ២-០។

ពាន League Cup ជាពានធំទី៣ របស់អង់គ្លេស ដោយមានមេឃខៀវ Manchester City ជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ និងក្រុម Chelsea, Liverpool និង Manchester United ត្រូវប្រកួតយន់នេះ ក្នុងជុំទី៣ ដូចគ្នា៕