(ភ្នំពេញ)៖ បើនិយាយពីកេរ្តិ៍ឈ្មោះរបស់ តារាចម្រៀងមានសម្រស់ផូរផង់ កញ្ញា សុខ ពិសី ទស្សនិកជនប្រហែលជាស្គាល់ច្បាស់ ព្រោះនាងជាតារាចម្រៀងស្រីមួយរូប ដែលមានប្រជាប្រិយភាព និងមានការគាំទ្រច្រើនពីសំណាក់មិត្តយុវវ័យ រាប់ឆ្នាំមកហើយ។ យ៉ាងណាមិញ ដោយសារប្រជាប្រិយភាព និងការមានសន្ទុះគាំទ្រច្រើនពីមហាជន បានធ្វើឲ្យក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខាទូរស័ព្ទ «Konfulon» ជ្រើសរើសនាង ធ្វើជាតំណាងផលិតផលរបស់ខ្លួន។

ពិតណាស់ តាមរយៈបណ្តាញសង្គមរបស់កំពូលតារាចម្រៀង សុខ ពីសី បានឲ្យដឹងថា «នាងខ្ញុំ សុខ ពិសី សូមថ្លែងអំណរគុណដល់ konfulon ដែលជ្រើសរើសនាងខ្ញុំ ជាតារាតំណាងផលិតផល Konfulon និមិត្តសញ្ញាបរិក្ខារទូរសព្ទឈានមុខគេ»។​

ជាការកត់សម្គាល់ តារាស្រីទឹកមុខស្រស់សោភា សំឡេងមានទឹកដមពីរោះរណ្តំចិត្ត កញ្ញា សុខ ពិសី នៅតែឈរក្នុងតំណាងតារាចម្រៀងលំដាប់ប្រទេស ដោយមានការគាំទ្រច្រើនដដែល ទោះបីជាបច្ចុប្បន្នមហាជនមើលឃើញថា មានតារាថ្មីៗជំនាន់ក្រោយ ចូលមកហូរហែក្នុងវិថីសិល្បៈយ៉ាងណាក្តី។ អ្វីដែលសំខាន់ ដោយសាររូបសម្រស់ និងប្រជាប្រិយភាព បានធ្វើឱ្យបណ្តាក្រុមហ៊ុនជាច្រើន ជ្រើសរើសនាងធ្វើជាតំណាងផលិតផលដោយមិនបាច់គិតគូរវែងឆ្ងាយនោះទេ ពោលគឺមានទំនុកចិត្តក្នុងការជ្រើសរើសយកនាងតែម្តង។

គួរជម្រាបថា កញ្ញា សុខ ពិសី ក្រៅពីធ្វើតំណាងឲ្យផលិតផល «Konfulon» និមិត្តសញ្ញាបរិក្ខារទូរសព្ទឈានមុខគេហើយនោះ នាងក៏ធ្វើជាតំណាងឲ្យក្រុមហ៊ុនជាច្រើនទៀត បើទស្សនិកជននៅចាំមិនភ្លេច គឺមានដូចជាតំណាងឲ្យផលិតផលទូរស័ព្ទដៃ ឬគ្រឿសំអាងជាដើម៕