(ភ្នំពេញ)៖ ជាកិត្តិយសដ៏ធំមួយ សម្រាប់តារាសម្តែងប្រុសស្រីរបស់កម្ពុជាគឺ កញ្ញា ស៊ិន យូប៊ិន និងលោក ខាត់ វ៉ៃហាំង ដែលថ្មីៗនេះត្រូវបានរដ្ឋាភិបាលចិន អញ្ជើញឲ្យទៅចូលរួមក្នុងកម្មវិធីធំមួយមានឈ្មោះថា កម្រាលព្រំក្រហម ឬ «Silk Road international film festival» នៅប្រទេសចិន។ តារាប្រុសស្រីទាំងពីរ នឹងធ្វើជាតំណាងក្នុងនាមសិល្បករកម្ពុជាក្នុងកម្មវិធីខាងលើ ដែលធ្វើឡើងនៅខេត្ត fujian ប្រទេសចិន។

ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១នោះទេ សម្រាប់កញ្ញា ស៊ិន យូប៊ិន និង លោកខាត់ វ៉ៃហាំង បានចូលរួមក្នុងកម្មវិធីធំក្រៅប្រទេស ពោលគឺច្រើនលើកច្រើនសារមកហើយ។ ទន្ទឹមគ្នានេះ សម្រាប់ «Silk Road international film festival» នៅប្រទេសចិន ដែលអ្នកទាំងពីរនឹងទៅចូលរួម គឺនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។ នេះជា​កិត្តិយសសម្រាប់អ្នកទាំងពីរ ជាមួយនឹងការទទួលបានឱកាសថ្មី ឆ្ពោះទៅកាន់កម្មវិធីដ៏ធំមួយនៅ​លើឆាក​អន្តរជាតិ ឯប្រទេសចិន ហើយទាំង​នេះ​ក៏ជាកិត្តិយសរបស់វិស័យសិល្បៈកម្ពុជាទាំងមូលផងដែរ។ ជាមួយនឹងដំណឹងនេះ មិនត្រឹមតែធ្វើឲ្យសាមីខ្លួនរីករាយនោះទេ សូម្បីតែអ្នកគាំទ្ររបស់តារាប្រុសស្រីទាំងពីរ ក៏មានការភ្ញាក់ផ្អើល និងមានសេចក្ដីត្រេកអរជាពន់ពេក។

កញ្ញា ស៊ិន យូប៊ិន បានឲ្យដឹង តាមរយៈបណ្តាញសង្គមថា «សូមគោរពអគុណ ដល់ the government of the republic of China សម្រាប់កាផ្តល់កិត្តិយសអញ្ចើញនាងខ្ញុំចូលរួមជាលើកទី៣ក្នុងកម្មវិធី កម្រាលព្រំក្រហម the 6th Silk Road international film festival នៅ fujian ប្រទេសចិន ក៏ដូចជាអគុណដល់ក្រសួងនិងស្ថាបន័ពាក់ពន្ធ័ទាំងអស់ដែលទុកចិត្តYubin to represent Cambodia ?? នៅលើឆាកអន្តរជាតិរហូតមក»