(ក្រុងមីឡេន)៖ ក្រោយពីបញ្ចប់ការចែកជូនពានរង្វាន់ឯកត្តជល់កីឡាករ-កីឡាការិនី និងគ្រូបង្វឹករួចមក សហព័ន្ធគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានធ្វើការបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ១១នាក់ល្អបំផុតប្រចាំឆ្នាំ២០១៩ នេះតែម្តង ក្នុងនោះដែរក៏មានឈ្មោះ Lionel Messi និង Cristiano ទៀតផង។

ក្នុងចំណោមកីឡាករ ១ឈុតប្រចាំឆ្នាំ២០១៩ គឺត្រូវបាន FIFA ជ្រើសរើសចេញពី ៥ក្លឹបដោយសុទ្ធក្រុមយក្សនៅទ្វីបអឺរ៉ុបទាំងអស់មានដូចជា Liverpool មាន ២នាក់គឺអ្នកចាំទី Alisson និងខ្សែការពារ Virgil van Dijk និងក្លឹប Real Madrid ៤នាក់ផងដែររួមមាន ខ្សែការពារ Sergio Ramos និង Marcelo និងខ្សែបម្រើប្រយុទ្ធ Luka Modric និង Eden Hazard ។

សម្រាប់ក្លឹបសេះបង្កង់ Juventus វិញមាន ២នាក់គឺខ្សែការពារ Mathij de Light និងខ្សែប្រយុទ្ធ Cristiano Ronaldo និងមកពីក្លឹប FC Barcelona មាន ២នាក់ដែររួមមាន ខ្សែបម្រើ Frankie de Jong និងប្រយុទ្ធ Lionel Messi និងខ្សែ ប្រយុទ្ធ Kylian Mbappe មកពីក្លឹបបារាំង Paris Saint-Germain៕