(ភ្នំពេញ)៖ ពានរង្វាន់កីឡាករ-កីឡាការនីលេងល្អបំផុតប្រចាំឆ្នាំ២០១៩ (The Best FIFA Football Awards 2019) របស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA នឹងត្រូវប្រកាសឲ្យដឹងនៅរាត្រីថ្ងៃអង្គារ ទី២៤ ខែកញ្ញានេះពីទីក្រុង Milan ប្រទេសអ៊ីតាលី។

កម្មវិធីដែលនឹងចាប់ផ្តើមឡើងនៅម៉ោង ១៖៣០នាទីរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) នឹងមានផ្សាយបន្តផ្ទាល់នៅ លើកញ្ចក់ទូរទស្សន៍ CTN និង CNC តែមួយគត់នូវវេទិកានៃការប្រគល់ពានរង្វាន់ឆ្នើមដល់កីឡាករ និងកីឡាការិនីបាល់ទាត់ប្រចាំឆ្នាំ២០១៩ របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក The Best FIFA Football Awards។

បេក្ខភាពកីឡាករ ៣នាក់ចុងក្រោយរួមមាន (The Best FIFA Men's Player)
1- Virgil van Dijk (Liverpool-ជនជាតិហូឡង់)
2- Lionel Messi (Barcelona-ជនជាតិអាហ្សង់ទីន)
3- Cristiano Ronaldo (Juventus-ជនជាតិព័រទុយហ្គាល់)។

ពានកីឡាករចាំទីល្អប្រចាំឆ្នាំ (The Best FIFA Men's Goalkeeper)
1- Alisson (Liverpool-ប្រេស៊ីល)
2- Ederson (Manchester City -ប្រេស៊ីល)
3- Marc-André ter Stegen (Barcelona -អាល្លឺម៉ង់)។

ពានគ្រូបង្វឹកដឹកនាំល្អប្រចាំឆ្នាំ (The Best FIFA Men's Coach)
1- Pep Guardiola (Manchester City-អេស្ប៉ាញ)
2- Jürgen Klopp (Liverpool-អាល្លឺម៉ង់)
3- Mauricio Pochettino (Tottenham Hotspur-អាហ្សង់ទីន)
រួមទាំងពានរង្វាន់សំខាន់ៗជាច្រើនទៀតរបស់សហព័ន្ធ FIFA៕