(ភ្នំពេញ)៖ ក្រុមហ៊ុន ASUS បានប្រកាសដាក់បង្ហាញ Laptop ជំនាន់ថ្មីសេរី Vivobook S531 ក្នុងកម្មវិធី Computex នៅក្នុងទីក្រុងតៃវ៉ាន់ កាលពីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៩កន្លងទៅនេះ ហើយបានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាលើកដំបូង។ Vivobook S15 គឺជាLaptopដែលបានបង្កើតឡើង ស្របតាមភាពជឿនលឿន និងតម្រូវការរបស់យុវវ័យសម័យថ្មី មា​នជម្រើសពណ៌ចម្រុះស្អាតប្លែកភ្នែក ចំនួន៥ពណ៌ផ្សេងៗគ្នាដូចជា ពណ៌បៃតងស្លែរ ពណ៌ផ្កាឈូក ពណ៌ខៀវ ពណ៌ខ្មៅ និង​ ពណ៌ទឹកប្រាក់។ ផ្ទៃខាងលើផលិតដោយលោហៈ មានរចនាបទប្លែកស្អាតអមទៅដោយ Logo ASUS Vivobook នៅខាងកៀន និងមានរន្ធចេញខ្យល់ប្រសើរជាងមុន និងមាន Speakers នៅចំហៀងនៃសម្បកខាងក្រោម​ ជាមួយនឹងបច្ចេកវិទ្យា ErgoLift​ ត្រជៀក Laptop រុញឡើង3.5° ដែលជំនួយដល់ការ Typing ឲ្យមានភាពងាយស្រួល។

លេបថបនេះ មានទម្ងន់ស្រាលត្រឹមតែ ១.៨KG ងាយស្រួលដាក់ចូលកាបូបយកតាមខ្លួន មិនធំពេកក្នុងការយួរ និងយកទៅណាមកណា។ លេបថបនេះមានបច្ចេកវិទ្យា Four-sided NanoEdge Display ដែលផ្តល់ទំហំអេក្រង់ធំគ្មានគែម សឹងតែ ៨៨% នៃផ្ទៃ Laptop ទៅហើយ គឺគែមមានប្រវែងខ្លីត្រឹមតែ 5.2mm ដែលជួយទៅដល់បទពិសោធន៍ នៃការសំឡឹងទៅលើអេក្រង់របស់អ្នក ឲ្យកាន់តែប្រសើរឡើង។ លេបថបនេះត្រូវបានបំពាក់ CPU Core I7-8565U (Turbo Boost ដល់ទៅ 4.6GHz) និង​ Core I5-8265 (Turbo Boost ដល់ទៅ3.9GHz) ជំនាន់ទី៨ និង GPU ដាច់ របស់ក្រុមហ៊ុន NVIDIA GeForce MX250​ ដែលមានអង្គចងចាំប្រភេទ PCIe SSD ទំហំដល់ទៅ1TB។

វាក៏ជាលេបថបដំបូង ដែលបំពាក់បច្ចេកវិទ្យាInfrared (IR) Camera ដែលយើងអាច Log-in ដោយមិនប្រើដៃយ៉ាងមានសុវត្ថិភាពជាមួយនឹងWindow Hello ដោយគ្រាន់តែក្រឡេកមើលទៅលើលេបថប និង បច្ចេកវិទ្យា Wi Fi 6 (802.11ax)ដែលមានល្បឿនលឿនជាងបច្ចេកវិទ្យាWi Fi 5 ដល់ទៅ៣ដង ហើយបច្ចេកវិទ្យានេះផ្ទុកនូវ Network កាត់បន្ថយភាពស្ទក់យឺត75% ដែលជួយដល់ការផ្ទេរវីឌីអូ4K ដែលជួយទៅដល់អ្នកដែលមានអាជីបជា Video Editor។ លើសពីនេះលេបថបមួយនេះ បំពាក់ជាមួយនឹងប្រព័ន្ធសំឡេងរបស់បច្ចេកវិទ្យា Harmon Kardon ដែលផ្តល់គុណភាពសំឡេងខ្ពស់​ល្អ បាស់បុកខ្លាំង លើសពីលេបថបដទៃ។

លក្ខណពិសេសរបស់ Vivobook S15៖
១. រចនាបទទំនើប និងទាន់សម័យជាងមុន: រូបរាងស្តើងស្អាត មានជម្រើសពណ៌ចម្រុះស្អាតស័ក្តិសមនឹងយុវវ័យសម័យថ្មី ជាមួយនឹង ការឌីហ្សាញបាតរុញឡើងខ្ពស់ ដែលជំនួយដល់ប្រព័ន្ធត្រជាក់របស់ម៉ាស៊ីន អមជាមួយនឹងរូបរាងស្តើងស្រាលងាយស្រួលយកតាមខ្លួន។
២. មុខងារនិងបច្ចេកវិទ្យាថ្មីៗ: បច្ចេកវិទ្យា NanoEdge Display ក្រុមហ៊ុន ASUS បានធ្វើឲ្យ Laptop នេះសឹងតែគ្មានគែម ហើយក៏ជា Laptop​ Vivobook ដំបូងដែលមានបច្ចេកវិទ្យា Infrared Camera និង Wi fi 6។

សម្រាប់ប្រិយមិត្ត ដែលទន្ទឹងរងចាំការមកដល់នៃលេបថប Vivobook S15នេះ ក្រុមហ៊ុន ASUS គឺមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះតទៅហើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនASUS នឹងមានព្រឹត្តិការណ៍ដាក់សម្ពោធ​តាំងបង្ហាញ ASUS Vivobook S531 កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ​នៅផ្សារទំនើបអ៊ីអនម៉លសាខាទី១៕