(មេនឆេស្ទេី)៖​ ក្រុមការពារជើងឯកលីគអង់គ្លេស Premier League ដែលដឹកនាំដោលោក Pep Guardiola បាននិងកំពុងតែ​មានភាពលេចធ្លោខ្លាំងឡើងដោយគិតត្រឹមតែសប្តាហ៍ទី៦​ ក្រុមខ្លាំង Manchester City អាចរកបានរហូតដល់ទៅ ២៤គ្រាប់ជាមួយជ័យម្នះទៅលេីក្រុម Watford ក្នុងលទ្ធផលដអស្ចារ្យ ៨-០ ក្នុងនោះក្រុមនេះរបូតតែ ៦គ្រាប់ប៉ុណ្ណោះ។

គិតត្រឹមពេលនេះ​ Man City ឈរលេខរៀងទី២មាន ១៣ពិន្ទុក្រោយឆ្លងកាត់ ៦ប្រកួត ឈ្នះ៤​ ចាញ់១​ និងស្មើ១​ ហើយស្ថិតក្នុងប្រកួតរវាង Watford ក្នុងនេះធ្វើបានយ៉ាងល្អដោយអាចរកបាន ៥គ្រាប់ត្រឹមតែ ១៧នាទីក្នុងតង់ទី ១ និងចូលតង់ទី ២ រកបាន ៣គ្រាប់បន្ថែមទៀត គ្រាដែលកីឡាករខ្សែប្រយុទ្ធ David Sillva រកបាន ១គ្រាប់តាំងតែនាទីទី១ គ្រាដែលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់​ Bernardo Sillva រកបាន ៣គ្រាប់ម្នាក់ឯង។

បន្ថែមលេីនេះ​ កីឡាករខ្សែប្រយុទ្ធ Sergio Aguero រកបាន ៨គ្រាប់ក្រោយរកបាន ១គ្រាប់ក្នុងជំនួបខាងលើ ឈរលើកំពូលតារាង Top Scorer គ្រាដែលក្រុមខ្លាំង Man City នឹងត្រូវទៅរក ៣ពិន្ទុបន្ថែមជាមួយក្រុមម្ចាស់ផ្ទះ​ Everton នាសប្តាហ៍ទី ៧នាថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ២០១៩​ នៅកីឡដ្ឋាន Goodison Park៕