(មេនឆេស្ទេី)៖ នៅយប់នេះ អ្វីដែលអស្ចារ្យបំផុតនៅព្រឹត្តិការណ៍ Premier League គឺជំនួបរវាង Manchester United ប៉ះ Leicester City នៅម៉ោង ៩យប់ នេះ ជាគូឯកប្រចាំសប្តាហ៍ទី៥ ជេីងទី១ ហើយមានតែនៅលើកញ្ចក់ទូរទស្សន៍ម៉ាយធីវី និង ស៊ីអិនស៊ីដែលមានសិទ្ធិ ធ្វើការផ្សាយបន្តផ្ទាល់ (Live) ពីព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោក

បន្ថែមលើនេះ មិនត្រឹមតែព្រឹត្តិការណ៍ដ៏រំជើបរំជួលរបស់ EPL បានចាប់ផ្តើមនៅយប់នេះ ក៏នៅមានព្រឹត្តិការណ៍ដ៏ពិសេសមួយទៀត នៅយប់នេះដូចគ្នា គឺសិទ្ធិ ធ្វើការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោក LA LIGA ផងដែរ ដោយគូដំបូងគេដូចគ្នាគឺ Real Sociedad ប៉ះក្រុមខ្លាំង AT Madrid នៅម៉ោង ២៣៖១៥នាទីយប់ និងធ្វើការផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ ស៊ីអិនស៊ី តែមួយគត់។

ក្រុមហ៊ុន CBS ដែលរួមមានទូរទស្សន៍ CTN, MyTV និង CNC ផងនោះ បានទទួលសិទ្ធិផ្តាច់មុខក្នុងការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោក ទាំងពីរដែលទរួមមាន Premier League (EPL) និង LI LAGA នៃរដូវកាលថ្មីឆ្នាំ ២០១៩-២០២០ នេះតែម្តង៕