(ភ្នំពេញ)៖ មិនថាអ្នកអាយុ ៧ ឬ ៧៧ឆ្នាំទេ ការទទួលទានទឹកដោះគោមានសារៈសំខាន់ ចំពោះសុខភាព ព្រោះទឹកដោះមានសំបូរដោយ កាល់ស្សូម វីតាមីន D ដែលតាមពិតទៅមនុស្សចាស់ ត្រូវការច្រើនជាងក្មេងទៅទៀត ដើម្បីថែររក្សារឆ្អឹង និងសន្លាក់ ថែររក្សារចលនាសាច់ដុំ និងការពារខ្លួនពីជំងឺពុកឆ្អឹង (osteoporosis)។

សំរាប់មនុ្សចាស់ខ្លះទៀត ទឹកដោះគោមានសារៈសំខាន់ ចំពោះសុខភាពជាងអារហារមូលដ្ឋានទាំងបីពេលប្រចាំថ្ងៃផង ជាពិសេសចំពោះអ្នកជំងឹដែលមិនអាចទទួល ទានអាហារធម្មតាបាន។

១៖ ទឹកដោះគោជួយចង់ការចងចាំ និងមុខងាររបស់ខួរក្បាល

នៅប្រទេសលោកខាងលិច ទឹកដោះគោត្រូវបានគេប្រើប្រាស់ ជាប្រចាំចំពោះមនុស្សគ្រប់វ័យ ហើយបើតាមការសិក្សាឃើញថា ប្រជាជនលោកខាងលិច មានការលូតលាស់ផ្នែកខួរក្បាល និងមានការចងចាំបានល្អជាង ប្រជាជននានានៅលើសកលលោក។ ទឹកដោះគោមានសារធាតុ DHA និង Lecithin ដែលមានសារៈសំខាន់ក្នុងការថែររក្សារមុខងារ និង ដំណើរការរបស់ខួរក្បាល និងការចងចាំ។

២៖ សារធាតុចិញ្ចឹមដែលមាននៅក្នុងទឹកដោះគោ ប្រឆាំងនឹងជំងឺពុកឆ្អឹង (osteoporosis)

បើតាមមូលនិធិជាតិប្រឆាំងជំងឺពុកឆ្អឹង (National Osteoporosis Foundation) ស្រ្តីជាង ៥០% និងបុរស ជាង២៥% ដែលមានអាយុចាប់ពី៥០ឡើងតែងតែមានបាក់ឆ្អឹងណាមួយយ៉ាងតិច ដោយសារជំងឺពុកឆ្អឹង។

ក្នុងនោះដែរអ្នកដែលទទួលទានទឹកដោះគោជាប្រចាំមានអត្រាកើតជម្ងឺពុកឆ្អឹងនេះតិចជាងអ្នកមិនទទួលទានទឹកដោះគោជាងពាក់កណ្តាល ដែលតួរលេខនេះពិតជាបានបង្ហាញពីអត្ថប្រយោជន៍ដ៏លើសលប់របស់ទឹកដោះគោ។

៣៖ ទឹកដោះគោបំពេញការខ្វះខាត នៃអាហារប្រចាំថ្ងៃចាំថ្ងៃ

ការទទួលទានទឹកដោះគោយ៉ាងតិច២ដងក្នុងមួយថ្ងៃ ឬទទូលទានអាហារ ដែលផលិតផលពីទឹកដោះគោជាប្រចាំ គឺជាវិធីថែររក្សារសុខភាពដ៏ល្អមួយ ដើម្បីទទួលបាននូវ កាល់ស្សូម វីតាមីន D និងប្រូតេអ៊ីន បន្ថែមលើអាហារប្រចាំថ្ងៃ ដែលមិនមានសារជាតិចិញ្ចឹមគ្រប់គ្រាន់។ សំរាប់មនុស្សចាស់មួយចំនួន សមត្ថភាពនៃការបឺតស្រូប យកសារធាតុចិញ្ចឹមពីចំណីអាហារមានការចុះខ្សោយ បូករួមផ្សំ និងអាហារដែលគ្មានតំលៃអាហារូបត្ថម្ភគ្រប់គ្រាន់ ឬអាហារដែលគ្មានអនាម័យ ឫមានសារធាតុគីមីច្រើន ទៀតនោះ ធ្វើអោយសុខភាពមានការធ្លាក់ចុះជាលំដាប់។

៤៖ ទឹកដោះគោដើរតួនាទីជំនួសអាហារ

សំរាប់មនុស្សពេញវ័យ ដែលមិនអាចទទួលទានអាហារធម្មតា បានដូចជាអ្នកជំងឺក្នុងពេលទទួលការវះកាត់ អ្នកជំងឺប្រព័ន្ធរំលាយ ឬអ្នកដែលពិបាក ឬមិនអាចទទួលទានអាហារធម្មតាបាន ទឹកដោះគោដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញអាហាររូបត្ថម្ភជំនួស ដែលមានប្រសិទ្ធភាពជាង ភេសជ្ជៈជំនួយកំលាំងណាៗទាំងអស់៕

 ប្រិយមិត្តអ្នកអានចង់ជ្រាបព័ត៌មានសុខភាព មាតា និងទារក សូមចូលទៅកាន់ហ្វេសប៊ុក Royal Ausnz Cambodia ឬគេហទំព័រ www.royalausnzcambodia.com