(ក្រុងឡុងដ៍)៖ ជំនួបប្រកួតបាល់ទាត់ប្រចាំក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០១៩-២០២០ នឹងឈានចូលសប្តាហ៍ទី៥ នាថ្ងៃទី១៤-១៧ ខែកញ្ញាពីបណ្តាទាំង ២០ក្រុម ដើម្បីប្រជែងយក ៣ពិន្ទុជាបន្តក្នុងជើងទី១ ដោយមាន Liverpool កំពុងឈរលើកំពូលតារាងមាន ១២ពិន្ទុបណ្តោះអាសន្ន។

សម្រាប់ការប្រកួតនាថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ មានដល់ទៅ ៧គូដែលសុទ្ធសឹងតែជាជំនួបគួរឲ្យចង់ទស្សនារួមមាន៖
១៖ Liverpool ប៉ះ Newcastle
២៖ Brighton ប៉ះ Burnley
៣៖ Manchester United ប៉ះ Leicester City
៤៖ Sheffield United ប៉ះ Southampton
៥៖ Tottenham Hotspur ប៉ះ Crystal Palace
៦៖ Wolves ប៉ះ Chelsea
៧៖ Norwich City ប៉ះ Manchester City។

សម្រាប់ ២ប្រកួតនៅរាត្រីថ្ងៃអាទិត្យ ទី១៥ ខែដដែលរួមមាន៖
១៖ Bournemouth ប៉ះ Everton
២៖ Watford ប៉ះ Arsenal។

គួរបញ្ជាក់ផងថា សម្រាប់ការប្រកួតរវាងក្រុមដែលទើបតែមាន ៣ពិន្ទុ និងទើបតែឡើងមកប្រជែងពាន Premier League រដូវកាលនេះ Aston Villa នឹងត្រូវប្រជែងដណ្តើម ៣ពិន្ទុជាមួយក្រុមភ្ញៀវ West Ham United នាថ្ងៃទី១៧ ដើមសប្តាហ៍ក្រោយ ដែលជាគូប្រកួតចុងក្រោយគេប្រចាំសប្តាហ៍ទី៥៕