(ភ្នំពេញ)៖ គ្រឿងថែរក្សាសម្រស់ ក៏ដូចជាគ្រឿងសំអាង «Nature Republic» ដ៏ល្បីមកពីប្រទេសកូរ៉េ បានបើកសម្ពោធសាខាថ្មីរបស់ខ្លួន​ នៅក្នុងផ្សារទំនើបអូឡាំព្យា​ ជាន់ទី២ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៩ ម្សិលមិញនេះ ខណៈដែលសរុបមកទល់ពេលនេះ គឺមាន១៣សាខា ក្នុងនោះមានទាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្ដាខេត្តផ្សេងៗរួមមាន ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។

ក្នុងពិធីបើកសម្ពោធជាផ្លូវការ នៃគ្រឿងសំអាង និងគ្រឿងថែរក្សាសម្រស់ «Nature Republic » គេសង្កេតឃើញមានការចូលរួមយ៉ាងច្រើន ពីសំណាក់ម្ចាស់ផលិតផល ក៏ដូចជាមានអតិថិជនជាច្រើន បានផ្ដល់នូវការគាំទ្រ ដោយចូលរួមទិញនូវគ្រឿងថែរក្សារសម្រស់មួយនេះ ជាហូរហែ​។

តំណាងផលិតផល គ្រឿងសំអាង «Nature Republic» បានបញ្ជាក់ថា យ៉ាងណាមិញដើម្បីជាកាដូរដល់អតិថិជន ដែលបានជាវនូវគ្រឿងសំអាងយកទៅប្រើប្រាស់ ក្នុងថ្ងៃបើកសម្ពោធនោះ​ រាល់អតិថិជនរបស់គ្រឿងសំអាង «Nature Republic» ទាំងអស់សុទ្ធតែទទួលបាននូវកាដូរអនុស្សាវរីយ៍ រួមជាមួយនឹងការថែមជូនយ៉ាងពិសេស ពោលគឺ ទិញគ្រឿងសំអាង «Nature Republic» ចំនួន១នឹងទទួលបានការបញ្ចុះតម្លៃ​១៥% ទិញចំនួន២ទទួលបានការបញ្ចុះតម្លៃ២៥% និងទិញអស់ទឹកប្រាក់ ចំនួន៩៩ដុល្លារ នឹងទទួលបានកាតសមាជិកចំនួន១ កាតម៉ាស្សាមុខ១ រួមនឹងកាដូរជាច្រើនទៀត​។

គួរបញ្ជាក់ថា គ្រឿងសំអាង «Nature Republic» ជាគ្រឿងសំអាងម៉ាកល្បីលំដាប់ទី១ របស់សាធារណៈរដ្ឋកូរ៉េ ដែលផ្សំ និងចម្រាញ់ចេញ​ពីសារធាតុ ធម្មជាតិដ៏កម្រនៅលើពិភពលោក ជាមួយនឹងបច្ចេកទេសដ៏ទំនើបបំផុត និងមានវត្តមាននៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១១ ដែលធ្វើការលក់ និងនាំចូលផ្ដាច់មុខដោយក្រុមហ៊ុន DBLY International Co.,Ltd​៕