(ភ្នំពេញ)៖ លោក អ៊ឹង សុខលី ​ត្រូវជាប្អូនប្រុសថៅកែហង្សមាស និងត្រូវជាស្វាមីបណ្តូរចិត្ត របស់កំពូលតារាចម្រៀងស្រីឱក សុគន្ធកញ្ញា កំពុងទទួលបាន​ការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ព្រោះសព្វមួយដងលោកមិនធ្លាប់បង្ហាញមុខ ក្នុងការថតស្ពតពាណិជ្ជកម្មអ្វីមួយឡើយ ពោលគឺមិនបង្ហាញមុខតែម្តង។ យ៉ាងណាមិញ ទើបតែថ្មីៗនេះ បានលេចវត្តមានថតស្ពតពាណិជ្ជកម្មជាលើកដំបូងជាមួយភរិយា ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍​យ៉ាងខ្លាំង។

ជាការកត់សម្គាល់ លោក​ អ៊ឹង សុខលី បានចាប់ដៃគ្នាជាមួយភរិយាថតស្ពតពាណិជ្ជកម្ម ឲ្យផលិតផលម្សៅទឹកដោះគោ «នូទ្រីម៉ាម»។ អ្វីដែលពិសេស នេះជាលើកដំបូងហើយ ដែលប្អូនប្រុសថៅកែហង្សមាសរូបនេះ បានបង្ហាញមុខក្នុងស្ពតពាណិជ្ជកម្ម ដោយបានដឹក​ដៃភរិយា ដែលកំពុងពពោះកូនដំបូង ទៅថតដល់រោងចក្រផលិតទឹកដោះគោ «នូទ្រីម៉ាម» ​ក្នុងប្រទេសសិង្ហបុរីតែម្តង។ ការថតស្ពតលើកដំបូង ពីសំណាក់លោក អ៊ឹង សុខលី ត្រូវបានគេដឹងថា បន្ទាប់ពីភរិយារបស់លោក បានក្លាយជាតំណាងផលិតផលម្សៅទឹកដោះគោ «នូទ្រីម៉ាម» រយៈពេល៣ឆ្នាំ​។

ជាមួយគ្នានឹងការថតស្ពត ឲ្យម្សៅទឹកដោះគោទាំងពីរនាក់ប្តីប្រពន្ធនេះ ភរិយារបស់លោកក៏បានជ្រើសរើសម្សៅទឹកដោះគោនេះ មកប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ​ ដើម្បីទ្រទ្រង់​សុខភាពទាំងម្តាយ និងសុខភាពរបស់ទារកនៅក្នុងផ្ទៃ។ ភរិយាលោក អ៊ឹង សុលី បានបង្ហាញថា នាងពិតជាពេញចិត្ត និងសប្បាយចិត្តជាខ្លាំងដែលនូទ្រីម៉ាម គឺជាទឹកដោះគោបំបាត់អាការះចាញ់គភ៌ ដែលនាងបានប្រើប្រាស់ផ្ទាល់។ ជាពិសេសវាផ្តល់ជូននូវសុខភាព សំរាប់ទារកដែលនៅក្នុងផ្ទៃរឹងមាំ ផ្តល់នៅថាមពល​សំរាប់អ្នកម្តាយដែលធ្វើឲ្យនាង មានកំលាំងគ្រប់គ្រាន់សំរាប់ធ្វើការ ជាពិសេសនាងនឹងបន្តប្រើម្សៅទឹកដោះគោ នូទ្រីលេត សំរាប់ទារកក្នុងករណីដែលនាងខ្ញុំ មិនមានទឹកដោះគ្រប់គ្រាន់ទៀតផង។

គួរជម្រាបថា នេះជាលើកទី១ហើយ ដែលលោក អ៊ឹង សុខលី បង្ហាញវត្តមានក្នុងវីដេអូថតស្ពតពាណិជ្ជកម្ម​ ខណៈការសម្រេចចិត្តថតស្ពតពេលនេះ ស្របពេលដែលលោកកំពុងមានភរិយាកំពុងពពោះ ហើយកំពុងប្រើប្រាស់ម្សៅទឹកដោះគោនេះ ផ្ទាល់ថែមទៀត៕