(ភ្នំពេញ)៖ កំពូលតារាចម្រៀងលំដាប់ជួរមុខ អ្នកនាង ឱក សុគន្ធកញ្ញា បន្ទាប់ពីព័ត៌មានផ្ទៃពោះ មកអ្នកនាងត្រូវបានក្រុមហ៊ុនម្សៅទឹកដោះគោ ល្បីឈ្មោះមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺម្សៅទឹកដោះគោ នូទ្រីម៉ាម ជ្រើសរើសអ្នកនាង ធ្វើជាអ្នកតំណាងផលិតផលសម្រាប់រយៈពេល ៣ឆ្នាំតែម្តង។

អ្នកនាង ឱក សុគន្ធកញ្ញា បានថ្លែងនៅក្នុងកម្មវិធីចុះកុងត្រាជាផ្លូវការថា តាំងពីអ្នកនាង បានបង្ហាញចេញជាសាធារណៈនូវការមានផ្ទៃពោះរបស់អ្នកនាងមក មានបណ្តាក្រុមហ៊ុនម្សៅទឹកដោះគោ ជាច្រើនទាក់ទងមកអ្នកនាងដើម្បីធ្វើជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោរបស់ពួកគេ។ ក៏ប៉ុន្តែ នៅក្នុងចំណោមនោះ អ្នកនាងចាប់អារម្មណ៍ទៅលើផលិតផលម្សៅទឹកដោះគោ នូទ្រីម៉ាម ជាងផលិតផលណាៗទាំងអស់ ព្រោះថាផលិតផលម្សៅទឹកដោះគោ នូទ្រីម៉ាម គឺជាផលិតផលម្សៅទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលទទួលបានការគាំទទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ទូទាំងប្រទេស ដែលសូម្បីតែសាច់ញាតិរបស់អ្នកនាង ក៏មានអ្នកប្រើប្រាស់ផលិតផលម្សៅទឹកដោះគោ នូទ្រីម៉ាម ដែរ។

អ្នកនាងបានបន្ថែមថា ម្សៅទឹកដោះគោ នូទ្រីម៉ាម គឺជាផលិតផលម្សៅទឹកដោះគោ ដែលមានស្តង់ដារផលិត និងមានគុណភាពខ្ពស់ពីប្រទេសសិង្ហបុរី ហើយអ្នកនាងក៏ធ្លាប់បានទៅទស្សនាដល់រោងចក្រនៅប្រទេសសិង្ហបុរីផ្ទាល់ផងដែរ ក្នុងអំឡុងពេលចចារកុងត្រា។

អ្នកនាងបានបន្តថា ក្នុងការជ្រើសរើសធ្វើជាអ្នកតំណាងផលិតផលណាមួយ គឺអ្នកនាងមានគោលការណ៍ផ្ទាល់ខ្លួនច្បាស់លាស់ គឺផលិតផលនោះត្រូវតែជាផលិតផលដែលមានស្តង់ដារផលិតត្រឹមត្រូវ មានការទទួលស្គាល់ពីបណ្តាក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងជាផលិតផលណាដែលមិនមានផលប៉ះពាល់ទៅដល់សុខភាព និងអាយុជីវិតរបស់អ្នកប្រើប្រាស់។ ជាពិសេសគឺផលិតផលម្សៅទឹកដោះគោ ដែលនាងខ្ញុំគឺជាអ្នកប្រើប្រាស់ផ្ទាល់ដើម្បីទ្រទ្រង់សុខភាពខ្លួនឯងផង និងសុខភាពរបស់ទារកនៅក្នុងផ្ទៃរបស់នាងខ្ញុំផង។ នាងខ្ញុំពិតជាពេញចិត្ត និងសប្បាយចិត្តជាខ្លាំងដែលនូទ្រីម៉ាមគឺជាទឹកដោះគោបំបាត់អាការះចាញ់គភ៌ដែលនាងខ្ញុំបានប្រើប្រាស់ផ្ទាល់។ ជាពិសេសវាផ្តល់ជូននូវសុខភាពសំរាប់ទារកដែលនៅក្នុងផ្ទៃរឹងមាំ ផ្តល់នៅថាមពលសំរាប់អ្នកម្តាយដែលធ្វើអោយនាងខ្ញុំមានកំលាំងគ្រប់គ្រាន់សំរាប់ធ្វើការ ជាពិសេសនាងខ្ញុំនិងបន្តប្រើម្សៅទឹកដោះគោ នូទ្រីលេត សំរាប់ទារកក្នុងករណីដែលនាងខ្ញុំមិនមានទឹកដោះគ្រប់គ្រាន់ ។

អ្នកនាងបន្តទៀតថា «នាងខ្ញុំជឿជាក់ថា អ្នកម្តាយគ្រប់រូបពិតជាចង់បាននៅទារកដែលមានសុខភាពល្អ អ្នកម្តាយមានកាយសម្បទានរឹងមាំសំរាប់ការងារធ្វើការ ព្រោះស្រ្តីបច្ចុប្បន្នគឺជាស្រ្តីដែលរវល់និងការងារជាក់ស្តែងដូចជារូបនាងខ្ញុំជាដើម ចឹងបច្ចុប្បន្ននេះស្រ្ដីទាំងអស់គឺជាស្រ្តីទាន់សម័យ ពួកគាត់ត្រូវតែប្រឈមមុខនិងការងារគ្រប់បែបយ៉ាង ដូច្នេះយើងត្រូវតែមានផលិតផលដែលល្អក្នុងការថែរក្សាគត៍របស់យើង និងការលូតលាស់ដ៏ត្រូវត្រូវមួយ នូទ្រីម៉ាមមិនត្រឹមតែសំរាប់អ្នកដែលមានផ្ទៃពោះ ប៉ុន្តែស្រ្តីដែលមានចំណងចង់បានបុត្រធីតាក៏ទទួលទានបាន រួមទាំងអ្នកម្តាយដែលបំបៅកូនដោយទឹកដោះក៏អាចប្រើប្រាស់បានដូចគ្នាដែរ»