(ភ្នំពេញ)៖ ក្នុងឱកាសមកដល់ទឹកដីខ្មែរជាលើកដំបូង អតីតកីឡាករឆ្នើមរបស់ Arsenal គឺលោក Gilberto Silva បាន អះអាងថា វត្តមានរបស់រូបគេនៅទឹកដីខ្មែរ គឺជាការលើកទឹកចិត្តមួយដល់អ្នកស្នេហាវិស័យបាល់ទាត់ ជាពិសេសអ្នកគាំទ្ររបស់ Arsenal ផ្ទាល់តែម្តង។

ក្នុងរយៈកាលជិត ១សប្តាហ៍កន្លងទៅនេះរូបលោកមានចិត្តរំភើប ជាក្រៃលេងព្រមទាំងបានរៀបរាប់អំពីវត្តមានរបស់ខ្លួនទៀតផង។

- នៅថ្ងៃទី6 ខែកញ្ញាដែលលោកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ Fan របស់ខ្លួន ជាពិសេសក្រុមហ៊ុនស្រាបៀរ GANZBERG។

- ព្រឹកថ្ងៃទី 7 កញ្ញា លោកបានចូលរួមជួបសំណេះសំណាលជាមួយលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្តីអំពីវិស័យកីឡាបាល់ទាត់ ក៏ដូចគោលបំណង Arsenal នៅស្រុកខ្មែរ។

លុះដល់ពេលរាត្រីថ្ងៃនេះដដែលលោក Gilberto Silva តំណាងឲ្យ Arsenal បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ដែលប្រារព្ធធ្វើឡើងកាលពី ថ្ងៃទី07 កញ្ញា 2019 ក្នុងព្រឹត្តិការណ៍ GANZBERG Uber Night World Class Party នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។

- កាលពីព្រឹកទី8 កញ្ញា នេះ Gilberto Silva វីរបុរស Arsenal រួមជាមួយអ្នកគាំទ្រ លើកគ្នាធ្វើទស្សនកិច្ចនៅព្រះបរមរាជវាំង ព្រមទាំងសិក្សាពីប្រវត្តិសាស្រ្ត វប្បធម៌~អរិយធម៌ ជាច្រើនផងដែរ។ លើសពីនេះទៅទៀតលោកបានអញ្ជើញជាកិត្តិយស ថតរូប និងហត្ថលេខា ដល់អ្នកគាំទ្រ ព្រមទាំងប្រគល់ពានរង្វាន់ដល់ អធិរាជវាលស្មៅ GANZBERG CUP 2019 រដូវកាល 4ពានរង្វាន់ 15,000ដុល្លារផងដែរ៕