(ភ្នំពេញ)៖ កាលពីថ្មីៗនេះ មានព័ត៌មានដ៏រសើបមួយ ពាក់ព័ន្ធទៅនឹងតារាសម្ដែងស្រីសិចស៊ី ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស បានលេចឮថា នាងមានបុរសអ្នកមានម្នាក់ ជួយឧបត្ថម្ភ និងចិញ្ចឹមធ្វើជាស្រីកំណាន់​លួចលាក់ក្រោយខ្នង ប៉ុន្តែត្រូវបាននាងចេញមុខបដិសេធភ្លាមៗថា នាងគ្មានបុរសអ្នកមានណា ជួយឧបត្ថម្ភ ក៏ដូចជាចិញ្ចឹមនាង ពីក្រោយខ្នងនោះទេ គឺវាគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ដោយស្រីស្អាតរ៉ូស បានលើកឡើងថា សព្វថ្ងៃនាងប្រឹងរកលុយពីកម្លាំងញើសឈាមខ្លួនឯង ដើម្បីចិញ្ចឹមមគ្រួសារ និងខ្លួននាង គ្មានអ្នកណាមកចិញ្ចឹមនាងនោះទេ។

ជុំវិញរឿងរ៉ាវ មានអ្នកចិញ្ចឹមក្រោយខ្នងនេះ​ដែរ ត្រូវស្រីស្អាតរ៉ូស ថ្លែងបញ្ជាក់ថា កន្លងមកពិតជាមានដំណឹងជាច្រើន ដែលបែកធ្លាយថា នាងមានបុរសអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ ជួយផ្គត់ផ្គង់ និងឧបត្ថម្ភនាងពីក្រោយខ្នង តែមិនមែនជាការពិតនោះទេ ដោយនាងលើកឡើង ក៏ដូចជាអះអាងថា នាងគ្មានបុរសអ្នកមានចិញ្ចឹមនោះទេ គឺរាល់ថ្ងៃ​នាងខិតខំប្រឹងប្រែង ធ្វើការតាមរយៈសម្ដែងភាពយន្ត និងការងារសិល្បៈផ្សេងៗដោយកម្លាំងញើសឈាមខ្លួន។

​រ៉ូស ថ្លែងថា «ចាបង! តាមពិតទៅ ខ្ញុំគ្មានបុរសអ្នកមានណា ជួយឧបត្ថម្ភ​ផ្គត់ផ្គង់នាងខ្ញុំនោះទេ ព័ត៌មានដែលលេចឮកន្លងមក គ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ​។ ខ្ញុំ​មិនចង់រស់នៅពឹងកម្លាំងអ្នកណានោះទេ រាល់ថ្ងៃគឺខិតខំប្រឹងប្រែងរកលុយ ដើម្បីផ្គត់ផ្គង់គ្រួសារដោយខ្លួនឯង មិនបានពឹងកម្លាំងញើសឈាមអ្នកណានោះទេ​»

គួរជម្រាបថា រ៉ូស ជាតារាសម្ដែងស្រីមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត គួរសម បើក្រឡេកទៅមើលពី​សមត្ថភាពសិល្បៈវិញ អាចនិយាយបានថា នាងមានទេពកោសល្យសិល្បៈ​តែម្ដង ទោះទើបតែប្រឡូក​ចូលសិល្បៈ តែនាងត្រូវបានទស្សនិកជនជាច្រើន ចាប់អារម្មណ៍។ ថ្មីៗនេះ នាងថែមទាំងបានចូលរួមសម្ដែង នៅក្នុងខ្សែភាពយន្តថ្មី មួយទៀតផង៕