(ភ្នំពេញ)៖ ក្រុមតារាស្រីកូរ៉េ Blackpink បានវ៉ាដាច់ក្រុមបុរស One Direction ដែលបានក្លាយជាក្រុមតន្រី្តនារី ​មានចំនួនអ្នក subscribe ក្នុង Youtube ច្រើនជាងគេបំផុត។​​​​​ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ Chanel Youtube ក្រុមតារាចម្រៀងស្រីមានសមាជិក០៤នាក់ នេះទទួលចំនួនអ្នក Subscribe រហូតដល់ទៅ ២៩,៨៩៩,២១៩ ខណៈក្រុម One Direction របស់​អង់​គ្លេសមានចំនួនអ្នក Subscibe ២៩,៨៨៨,០៩៦។

តួរលេខនេះ បានធ្វើឲ្យ Blackpink ឈរនៅលំដាប់ទី៩ ក្នុងចំនួនក្រុមតន្រ្តីដែលមានចំនួនអ្នក Subscibe ច្រើនជាងគេលើពិភពលោក។ ដោយក្នុងនោះ Justin Bieber ឈរនៅលំដាប់ថ្នាក់លេខ១ ជាមួយនឹងចំនួនអ្នក Subscibe ៤៦,៤ លាននាក់, Ed Sheeran ឈរនៅលំដាប់ថ្នាក់លេខ២ ជាមួយចំនួនអ្នក Subscibe ៤១,៨ លាននាក់។ បន្ទាប់មកគឺ Eminem លេខ៣, Marshmello លេខ៤, Ariana Grande លេខ៥, Taylor Swift លេខ៦, Katy Perry លេខ៧, Rihanna លេខ៨, Blackpink លេខ៩ និង One Direction លេខ១០។

គួរជម្រាប់ថា ក្រុមតារាស្រី Blackpink បានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ជាមួយនឹងសមាជិក ០៤នាក់ គឺ Jisoo, Jennie, Rose និង Lisa។ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ពួកគេទទួលបានការតែងតាំងឲ្យមានឈ្មោះក្នុងកម្មវិធីបោះឆ្នោតប្រចាំឆ្នាំ២០១៩ ដែលមានឈ្មោះថា «Peple’s Choice Awards» ដូចគ្នាទៅនឹងក្រុមបុរស BTS ក៏ទទួលបានការតែងតាំងដូចគ្នានេះដែរ។