(ភ្នំពេញ)៖​ លោក Gilberto Silva ត្រូវបានគេស្គាល់ថា ជាកីឡាករដែលមានជំនាញពិសេស ពោលគឺអាចលេងបាន២តំបន់ គឺខែ្សការពារ និងខែ្សបម្រើ ហើយរូបគេក៏បានក្លាយជាមនុស្សដ៏សំខាន់ក្នុងការជួយក្រុមជម្រើសជាតិប្រេស៊ីល ឲ្យលើកពានរង្វាន់ពិភពលោក កាលពីឆ្នាំ២០០២ និងបង្កើតប្រវត្ដិសាស្រ្ដឲ្យក្រុមកាំភ្លើងធំ Arsenal ដោយជួយក្រុមលើកពានរង្វាន់មាសផងដែរ ។

Gilberto Silva បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង 9៖30 នាទី យប់ថ្ងៃទី 6 ខែកញ្ញា ដែលមានការទទួលយ៉ាងកក់ក្តៅពីសំណាក់ Fan Arsenal ប្រចាំស្រុកខ្មែរ ជាច្រើននាក់ ជាពិសេសតំណាងក្រុមហ៊ុនស្រាបៀរ GANZBERG ផងដែរ ។

យោងតាមការចុះផ្សាយយ៉ាងព្រោងព្រាតពីពត៌មានច្បាស់ការកន្លងមក រូបលោក Gilberto Silva មកភ្នំពេញក្នុងគោលបំណងចុះកិច្ចព្រមព្រៀង ក្លាយជាដៃគូផ្លូវការ ជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ថ្ងៃទី 07 កញ្ញា 2019 នេះក្នុងព្រឹត្តិការណ៍ GANZBERG Uber Night World Class Party នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា Arsenal ជាក្លឹបបាល់ទាត់ពិភពលោកដ៏ល្បីល្បាញ ដែលបានឈ្នះ បានពានធំៗជាច្រើននៅទ្វីបអឺរ៉ុប មានអ្នកគាំទ្រយ៉ាងច្រើនលើសលុបពាសពេញ ពិភពលោក ស័ក្តិសមជាដៃគូលំដាប់ពិភពលោកជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ជាស្រាបៀរគុណភាពកម្រិតពិភពលោក ផលិតឡើងដោយជនជាតិអាល្លឺម៉ង់ ដែលបានសាងកំណត់ត្រាយ៉ាង អស្ចារ្យ បំផុតឈ្នះមេដាយមាសបីឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ ពីស្ថាប័នកំពូល Monde Selection ប្រដូចនឹងពាក្យពេជន៍ដ៏វិសេសវិសាល​ GANZBERG គុណភាពកម្រិតពិភពលោកដៃគូកម្រិតពិភពលោក៕