(បរទេស)៖ ជំនួបរវាងក្រុមខ្លាំងសាំបាប្រេស៊ីល ប៉ះក្រុមក្នុងតំបន់អាមេរិកឡាទីនដូចគ្នា កូឡុំប៊ី បានបញ្ចប់ទៅដោយលទ្ធ ផលស្មើគ្នា ២-២ ក្នុងជំនួបមិត្តភាពអន្តរជាតិដែលត្រូវបានធ្វើឡើងនៅទីក្រុង Miami ទឹកដីសហរដ្ឋអាមេរិកនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ កីឡាករខ្សែប្រយុទ្ធដែលទើបជាសះស្បើយពីរបួស Neymar រកបាន ១គ្រាប់ផងដែរ ដែលជាគ្រាប់តាមស្មើ ២-២ នៅនាទី៥៨ ក្រោយពេលកីឡាករ Luis Murriel រកបាន ២គ្រាប់នៅនាទី២៥ (ប៉េណាល់ទី) និងនាទី៣៤ នាំមុខសាំបាប្រេស៊ីល ២-១ តាំងពីវគ្គទី១ មក ដែលជាគ្រាប់បាល់វាយបកធ្វើការនាំមុខវិញ គិតចាប់តាំងពីកីឡាករខ្សែបម្រើ Casemiro រកបានគ្រាប់បើកឆាកនៅនាទី១៩។

ការប្រកួតដែលមានអ្នកទស្សនាប្រមាណ ៦៥៣៤២នាក់ចូលរួមទស្សនាផ្ទាល់ និងមិនមានប្រើប្រព័ន្ធ VAR ទេនោះ កីឡាករប្រធានក្រុមប្រេស៊ីល Dani Alves បានចាត់ទុកថា ជាការប្រកួតដ៏លំបាកមួយដែលយើងមានឱកាសយកឈ្នះ ច្រើនជាង តែការប្រកួតស្ថិតក្នុងស្ថានភាពបែបនេះវាមិនងាយស្រួលឡើយដែលជាលទ្ធផលដ៏ជូរចត់របស់ពួកយើង»។

យ៉ាងណាក៏ដោយ ក្រុមម្ចាស់ជើងឯកពានប្រចាំតំបន់ Copa America 2019 កាលខែកក្កដា ប្រេស៊ីលនឹងបន្តធ្វើដំណើរ ទៅទីក្រុង Los Angeles ដើម្បីជួបប្រកួតទល់នឹងប៉េរូ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ គ្រាដែលកូឡុំប៊ី ត្រូវប៉ះវេណេហ្សូអេឡា ក្នុងថ្ងៃនោះដែរនៃមិត្តភាពអន្តរជាតិដូចគ្នា៕