(អាមេនី)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាសូរីអ៊ីតាលី បានធ្វើការវាយបកយកឈ្នះអាមេនី ៣-១ ដើម្បីរក្សាកំណត់ត្រា លេងមិនចាញ់ក្នុងវគ្គជម្រុះប្រចាំពូល J នៃព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020។

កីឡាករ Karapetian ជាអ្នករកបានគ្រាប់នាំមុខឲ្យអាមេនី នៅនាទី១១ មុនពេលត្រូវបានពិន័យកាតក្រហមបណ្តេញ ចេញពីទីលាននៅនាទី ៤៥+១ ដោយសារទទួលបានកាតក្រហម ២ដង និងកីឡាករ Andrea Belotti រកបាន ២គ្រាប់ឲ្យអ៊ីតាលីនៅនាទី២៨ និងនាទី៨០ ដែលជាការរកបាន ៧គ្រាប់សរុបក្នុងក្រុមជម្រើសជាតិ និងមិត្តរួមក្រុម Pellegrini រកបាន ១គ្រាប់ដែរនៅនាទី៧៧។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុមខ្លាំងនៅអឺរ៉ុបមួយនេះលេងល្អ ១០០% ក្នុងវគ្គជម្រុះ Euro សម្រាប់ឆ្នាំក្រោយ ដែលមាន ១៥ពិន្ទុពេញឈរនៅកំពូលតារាងនាំមុខ ៩ពិន្ទុនៃក្រុមឈរនៅលេខ៣ អាមេនី គ្រាដែលហ្ងាំងឡង់ដែលឈរនៅលេខ២ ក្នុងពូលក៏បានយកឈ្នះក្រុមភ្ញៀវក្រិក ១-០ ផងដែរពីការធ្វើបានសម្រេចដោយបាល់ប៉េណាល់ទីដោយកីឡាករ Teemu Pukki៕