(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលត្រូវជួបប្រកួតទល់នឹងក្រុមភ្ញៀវហុងកុង ក្នុងវគ្គសន្សំពិន្ទុនៃពូល C នៃវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2022 ចាប់ផ្តើមហើយនៅពហុកីឡដ្ឋានជាតិនាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០១៩។

នេះគឺជាការជួបគ្នាលើកទី៦ រវាងក្រុមទាំងពីរខាងលើ និងក៏ជាលើកទី១ផងដែរក្នុងវគ្គជម្រុះ World Cup ក្នុងនាមជាក្រុមដែលស្ថិតក្នុងទ្វីបអាស៊ីដូចគ្នា ក្នុងចំណោម ៣ក្រុមផ្សេងទៀតរួមមាន អ៊ីរ៉ង់ អ៊ីរ៉ាក់ និងបារ៉ែន ដែលស្ថិតក្នុងពូល C ជាមួយគ្នា។

៣ពិន្ទុថ្ងៃនេះសំខាន់ណាស់ សម្រាប់ក្រុមឈ្នះនឹងឡើងទៅឈរនៅកំពូលតារាងបណ្តោះអាសន្នផងដែរ ដែលមានរហូត ទល់ទៅ ៨ប្រកួតក្នុង ១ក្រុមប្រចាំពូល C ដោយយកតែក្រុមលេខ១ ប្រចាំពូលនីមួយៗឡើងទៅជុំទី៣ បន្តទៀត គ្រាដែលលេខ២ ល្អបំផុតចំនួន ៤ក្រុមក៏ត្រូវបានជ្រើសរើសផងដែរ៕