(ភ្នំពេញ)​៖ រដូវបុណ្យភ្ជុំបិណ្ឌ ​ជាបុណ្យប្រពៃណីជាតិខ្មែរ ខិតជិតមកដល់ ពិតជាធ្វើឲ្យអ្នកដែលរស់នៅឃ្លាតឆ្ងាយពីស្រុកកំណើត ជាពិសេសពលករ ដែលចំណាកស្រុកទៅធ្វើការនៅឯក្រៅប្រទេស មានអារម្មណ៍នឹកដល់ភូមិកំណើត ​នឹកដល់បងប្អូន និងអ្នកមានគុណដែលរស់នៅបែកគ្នា ស្របពេលដែលបានស្ដាប់បទថ្មី របស់តារាចម្រៀងប្រុស ប្រចាំផលិតកម្មថោន លោក ខេម បានចេញបទ «នឹកភូមិកំណើត» រឹតតែចាក់ដោតអារម្ម៍ដល់អ្នកស្ដាប់ ឲ្យនឹកដល់ភូមិស្រុក នឹកម៉ែពុកដែលលោកចាំនៅឯស្រុកកំណើត ខ្លាំងថែមទៀត​។

ជាការពិត ស្របពេលដែលពិធីបុណ្យភ្ជុំបិណ្ឌ កាន់តែជិតមកដល់ តារាចម្រៀងសំឡេងស្អកលោក ខេម បានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួន ​​នៅក្នុងផលិតកម្ម ថោន មួយបទទៀតហើយ​មានចំណងជើងថា «នឹកភូមិកំណើត» កំពុងតែទទួលបានការចាប់អារម្មណ៍​ ពីទស្សនិកជន ខណៈដែលបទចម្រៀងមួយបទនេះ មានអត្ថន័យរៀបរាប់ ដល់អ្នកដែលបានឃ្លាតចាកឆ្ងាយពីស្រុកកំណើត ឆ្ងាយពីបងប្អូន ឪពុកម្ដាយ ក៏ដូចជាក្រុមគ្រួសារ ដើម្បីធ្វើការរកប្រាក់កម្រៃជួយដល់គ្រួសារ កម្រមានពេលវេលាជួបជុំគ្នា ត្រូវរង់ចាំដល់រដូវបុណ្យទានធំៗមកដល់ ដូចជារដូវបុណ្យភ្ជុំជាដើម ទើបមានពេលបានជួបគ្នា​។

យ៉ាងណាមិញ ក្រោយពេលបានស្ដាប់បទចម្រៀងមួយនេះហើយ មានទស្សនិកជនមិនតិចនាក់នោះទេ អាចនឹងស្រក់ទឹកភ្នែក ព្រោះតែអត្ថន័យទាំងមូលក្នុងចម្រៀងមួយនេះ ពិតជាចាក់ដោតខ្លាំង ដល់អ្នកឃ្លាតឆ្ងាយពីក្រុមគ្រួសារ។

ចង់ដឹងថា «នឹកភូមិកំណើត» របស់តារាចម្រៀង ខេម ពីរោះ និងចាក់ដោតខ្លាំងយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ នូវបទថ្មីរបស់ ខេម ទាំងអស់គ្នា៖