(ភ្នំពេញ)៖ ខណៈថ្ងៃប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក Miss Universe 2019 កាន់តែខិតចូលមកដល់នោះ កញ្ញា សំណាង អេលីណា ដែលត្រូវតំណាងប្រទេសកម្ពុជា ត្រូវបានគេសង្កេតឃើញថា បានហាត់ពត់លត់ដុំសមត្ថភាពរបស់ខ្លួនជាខ្លាំង ទាំងការថែទាំរូបរាងកាយ និងសិក្សាពីចំណេះដឹងទូទៅ។ យ៉ាងណាមិញ ជាថ្មីម្តងទៀត នាងបានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការបញ្ចេញភាពសិចស៊ី ក្នុងឈុតប៊ីគីនីយ៉ាងទាក់ទាញ។

ជាការកត់សម្គាល់ ក្រៅពីហ្វឹកហាត់សមត្ថភាព និងថែសម្រស់ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Universe 2019 ហើយនោះ នាងក៏មមាញឹកក្នុងកិច្ចការងារសង្គមផងដែរ ដូចជាការចូលរួមរើសសំរាម ផ្តល់អំណោយផ្សេងៗដល់លោកតាលោកយាយចាស់ជរា និងសម្ភារៈសិក្សាដល់ប្អូនសិស្សានុសិស្សក្នុងតំបន់ខ្វះខាតជាដើម។ សំណាង អាលីណា ហាក់បង្កើនភាពជឿជាក់របស់ខ្លួនជាមួយរាងស្លីមស្រឡូនស្អាត សក្តិសមជាបរវកញ្ញាឯកចក្រវាលតំណាងកម្ពុជា ទៅប្រកួតក្នុងកម្មវិធី Miss Universe 2019។ ជាពិសេសគឺ តារាម៉ូដែលស្រីវ័យក្មេងរូបនេះ មានការគាំទ្រជាច្រើនពីសំណាក់បងប្អូនក្នុងសង្គម តាមរយៈសារ Comment សរសើរមិនដាច់ពីមាត់ ពីសម្រស់ និងទេសកោសល្យដើរម៉ូតរបស់នាង។

សំណាង អាលីណា ជាបវកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០១៩ (Miss Universe Cambodia) ដែលមានរូបសម្រស់ស្រស់ស្អាតជាមួយរាងតូចច្រឡឹងគួរឲ្យស្រលាញ់​ ក្រោយពេលទទួលបានជ័យលាភី ហាក់ដូចជាទទួលបានទីផ្សារការងារជាច្រើន ដោយមានទាំងការបង្ហាញម៉ូដ ថតផ្សាយសម្អាងការជាដើម៕