(ក្រុងម៉ូនិច)៖ តារាងជើងស៊ុតនៃក្រុមជម្រើសជាតិប៊ែលហ្សិក កីឡាករ Eden Hazard និងប្អូនប្រុស Thorgan Hazard នឹងមានវត្តមានក្នុងការប្រកួតវគ្គជម្រុះនៃព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់អឺរ៉ុប Euro 2020 ដោយសារនៅមិនទាន់ជាពីរបួសនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ goal នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។

ការប្រកួតវគ្គជម្រុះ Euro 2020 រវាងក្រុមជម្រើសជាតិសាំងម៉ាំរាំង ដែលត្រូវប្រជែងជាមួយក្រុមជម្រើសជាតិប៊ែលហ្សិក ក្នុងនោះការប្រកួតខាងលើនឹងមិនមានវត្តមានកីឡាករឆ្នើម Eden Hazard នៃក្រុម Real Madrid មានបញ្ហារបួសភ្លៅ និងប្អូនប្រុស Thorgan Hazard នៃក្លឹប Borussia Dortmund មានបញ្ហារបួសឆ្អឹងជំនីរដែលត្រូវសម្រាកព្យាបាល ច្រើនសប្តាហ៍ផងដែរ។

គួរបញ្ជាក់ផងថា ការប្រកួតរវាងក្រុមទាំងពីរខាងលើនឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ចុងសប្តាហ៍នេះ ក្រុមជាប់លេខ៣ នៅ World Cup 2018 ប៊ែលហ្សិកក៏អវត្តមានកីឡាករចាំទីដៃទី២ Casteels ផងដែរ៕