(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករ ២៥នាក់ចុងក្រោយនៃក្រុមជម្រើសជាតិ កម្ពុជាផ្លូវការហើយ ដើម្បីត្រៀមជួបក្រុមជម្រើសហុងកុង នាថ្ងៃទី០៥ ខែកញ្ញាខាងមុខនៅពហុកីឡដ្ឋានជាតិ នៃពាន រង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា វគ្គជម្រុះជុំទី២-តំបន់អាស៊ី ពូល C (FIFA World Cup Qatar 2022)។

គួរដឹងថា ការប្រកួតរវាងក្រុមគោព្រៃកម្ពុជា និងហុងកុង នឹងចាប់ផ្ដើមនាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ខានស្អែកនេះ។ ចំពោះសំបុត្រចូលទស្សនាវិញ សម្រាប់សំបុត្រ VIP តម្លៃ ១០,០០០រៀលបានលក់អស់ហើយ នៅតែសំបុត្រធម្មតាតម្លៃ ៥,០០០រៀលប៉ុណ្ណោះ។

ការប្រកាសបញ្ជីឈ្មោះ ២៥នាក់ចុងក្រោយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពី Keisuke HONDA ដឹកនាំបង្វឹកដោយផ្ទាល់ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ និងត្រៀមដឹកនាំដោយផ្ទាល់ផងដែរពេលប្រកួតផ្លូវការទល់នឹងហុងកុង និងបារ៉ែន។ ដូច្នេះកុំភ្លេចចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាឲ្យបានច្រើនកុះករ ដើម្បីលើកកម្លាំងចិត្តដល់កីឡាករ ក្នុងការប្រកួតប្រជែងកៅអីវគ្គបន្ដ៕