(ភ្នំពេញ)៖ ជារឿយៗគេតែងតែសម្គាល់ឃើញថា មានតែតារាសម្ដែងស្រីល្បីៗ ស្អាតៗ នៅក្នុងប្រទេសកម្ពុជានោះទេ ដែលជួបប្រទះនឹងការមានបុរសៗ ឆាត ទាក់ទងនិយាយថ្លៃរឿងឡើងគ្រែ ជាថ្នូរនឹងលុយដុល្លារ ទាំងដុំៗ។ ដោយឡែកជារឿងមួយថ្មី និងរស៊ើប សម្រាប់តារាសម្ដែងប្រុស តារាបង្ហាញម៉ូត លោក ដូរីកូ ដែលជាតារាប្រុសមួយដួង មានរូបសម្បត្តិទាក់ទាញ និងស្រស់សង្ហា បានបង្ហើបថា លោកក៏មានអ្នកឆាតទៅនិយាយរឿងលើគ្រែ ដោយឲ្យតម្លៃមួយយប់១ពាន់ដុល្លារ តែមិនដឹងថាជាប្រុសឬក៏ជាស្រីនោះទេ ព្រោះ Account fake នេះតាមការអះអាងរបស់លោកដូរីកូ ក្នុងកម្មវីធីអាថ៍កំបាំងក្រៅឆាក់តារានាចុងសប្តាហ៏កន្លងទៅ។

តារាបង្ហាញម៉ូត លោក ដូរីកូ បានថ្លែងប្រាប់ក្នុងកម្មវិធី អាថ៌កំបាំងក្រៅឆាកតារា របស់ទូរទស្សន៍Fresh News លោកថា ដំបូងមានអ្នកឆាតមក សួរថា«How much?» ដែលមានន័យថា ប៉ុន្មាន ប៉ុន្តែលោកមិនដឹងមានន័យអ្វី តែក្រោយមកទើបលោកដឹងថា គេឆាតមកដើម្បីទាក់ទងលោកឲ្យឡើងគ្រែជាមួយ ដោយឲ្យតម្លៃខ្លួនលោក ក្នុងមួយយប់តម្លៃ១ពាន់ដុល្លារ ជាថ្នូរនឹងការដោះដូរខ្លួន ដោយមិនដឹងថាជាប្រុសឬមួយក៏ជាស្រីនោះឡើ តែត្រូវលោកបដិសេធ ដោយលើកឡើងថា លោកមិនមែនអ្នករកស៊ីបែបនេះទេ បន្ទាប់មកលោក ដូរីកូ ក៏បានប្លុកអ្នកឆាតទៅលោកនោះចោល ។

លោក ដូរីកូ សង្កត់ធ្ងន់ថា សម្រាប់អ្នកដែលមានចេតនា ឆាតទាក់ទងតារាឲ្យតម្លៃខ្លួន ជាលុយដុល្លារទាំងដុំៗបែបនេះ មិនថាតែលោក ឬក៏តារាស្រីល្បីៗផ្សេងនោះទេ គឺលោកយល់ថា ការធ្វើបែបនេះ គឺជាការមិនឲ្យតម្លៃ និងមើលងាយដល់អ្នកសិល្បៈ ដោយឲ្យតម្លៃត្រឹមតែជាអ្នកដូរខ្លួនប្រាណ ដើម្បីបានលុយ ។
ទាក់ទងនឹងរឿងនេះផងដែរ លោកដូរីកូ ក៏បានសំណូមពរ កុំឲ្យមើលងាយដល់អ្នកសិល្បៈដោយ ឆាតមកសួរតម្លៃខ្លួនបែបនេះ ព្រោះអ្នកសិល្បៈមិនមែនសុទ្ធតែធ្វើទង្វើបែបនេះទាំងអស់នោះទេ កុំចាត់ទុកអ្នកសិល្បៈជាទំនិញ ដោយចេះតែឲ្យតម្លៃប៉ុន្មានក៏បាននោះទេ ៕ នាទីទី៣៨ ដល់នាទីទី៤១