(ព្រុចសែល)៖ មានហេតុការណ៍គ្រោះថ្នាក់មួយក្នុងពេលប្រកួតប្រណាំងរថយន្តប្រភេទ Formula 2 ដែលស្ថិតក្នុងកម្រិតប្រភេទរថយន្ត Formula 1 បានបង្កឲ្យកីឡាករប្រណាំងរថយន្ត Anthoine Hubert សញ្ជាតិបារាំងទទួលមរណភាព នៅពេលរថយន្តរះមានទំហំធ្ងន់ធ្ងរពេក។

ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០១៩ នៅប្រទេសប៊ែលហ្សិក ដោយមានហេតុការគ្រោះថ្នាក់មួយបានដែលបណ្តាលឲ្យ Anthoine Hubert អំឡុងពេលប្រកួតវគ្គជម្រុះជុំចុងក្រោយនៃព្រឹត្តិការណ៍ Belgian Grand Prix 2019 នៃប្រភេទរថយន្ត Formula 2 Hubert បានកំពុងមានល្បឿនប្រមាណ ១៨០គីឡូម៉ែត្រក្នុង ១ម៉ោងស្ថិតនៅលើទីលាន Eau Rouge។

គួរបញ្ជាក់ផងថា កីឡាករសញ្ជាតិបារាំង Anthoine Hubert ទើបតែមានវ័យ ២២ឆ្នាំប៉ុណ្ណោះហើយក្នុងអាជីពជាកីឡាករប្រណាំងរថយន្តកម្រិតពិភពលោកនេះ រូបគេទើបតែឈ្នះពានបាន ២ដងក្នុង ១៦ប្រកួតជាមួយក្រុម BWT Arden៕