(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ត្រូវបាន Inter Milan សម្រេចឲ្យក្លឹបបារាំង Paris Saint-Germain ខ្ចីជើងរយៈពេលជាមួយជម្រើសទិញដាច់ផងដែរ ស្របពេលដែលអ្នកចាំទី Keylor Navas បានចុះកិច្ចសន្យា រយៈពេល ៤ឆ្នាំ ក្រោយចាកចេញពីក្លឹបអេស្ប៉ាញ Real Madrid។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន វ័យ២៦ឆ្នាំ Icardi បានបញ្ចប់រយៈពេល ៦ឆ្នាំលេងនៅ Inter Milan ជាមួយនឹងការរក គ្រាប់បំប៉ោងសំណាញ់ទីបាន ១២៤គ្រាប់ ពីការចូលលេងបាន ២១៩ប្រកួត ដោយនៅសល់កិច្ចសន្យារយៈពេល ២ឆ្នាំទៀតជាមួយក្លឹបជើងខ្លាំងនៃប្រទេសអ៊ីតាលីផងដែរ តែត្រូវបានផ្ទេរចេញជាលក្ខណៈខ្ចីជើង ជាមួយជម្រើសទិញដាច់មានតម្លៃ ៦៥លានអឺរ៉ូទៀតផង។

Mauro Icardi ចាប់ផ្តើមមានភាពរកាំរកូសនៅបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ក្នុងក្លឹប Inter Milan ដែលក្លឹបមួយ នេះក៏មានកៅអីលេងនៅ UEFA Champions League ទៀតផង និងត្រូវបានផ្ទេរចេញផងដែរ ក្រោយការមកដល់របស់គ្រូបង្វឹក Antonio Conte៕