(ភ្នំពេញ)៖ ប្រុសស្រីវ័យក្មេងរបស់ប្រទេសហ្វីលីពីនពីរដួង គឺតារាប្រុសលោក Joy និងកញ្ញា Ethan បានមកដល់ប្រទេសកម្ពុជាលើកដំបូង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដោយពួកគេបានបង្ហើបប្រាប់ថា មានបំណង់ចង់ចូលរួមសម្តែងជាមួយតារាកម្ពុជាខ្លាំង បើសិនជាមានអ្នកផលិតករណាទាក់ទង ឲ្យសម្ដែងក្នុងផលិតកម្មរបស់ខ្លួន។

ជាការពិត ថ្មីៗនេះមានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ដោយសារតែតារាសម្តែងល្បីរបស់ប្រទេសហ្វីលីពីន ប្រុសស្រីវ័យក្មេងពីដួងដែលមានមានលោក Joy និងកញ្ញា Ethan បានមកដល់ប្រទេសកម្ពុជា ក្នុងការចូលរួមបើកសម្ពោធជាផ្លូវការក្នុងចាក់បញ្ចាំងភាពយន្តរឿង« Hello, Love, Goodbye ឬ សួស្តីស្នេហា លាសិនហើយ » ដែលការចាក់បង្ហាញនៅខ្សែភាពយន្តបែបជាសាច់រឿងស្នេហារបស់យុវវ័យសម័យថ្មីនេះ បានធ្វើឡើងកាលពីថ្ងៃទី ១ខែកញ្ញ ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន១។

អ្វីដែលរឹតតែធ្វើឲ្យអ្នកគាំទ្រទាំងហ្វីលីពីន និងកម្ពុជា មានការសប្បាយរីករាយជាខ្លាំងនោះ គឺក្នុងបទសម្ពាសជាមួយតួឯកប្រុសស្រីវ័យក្មេងរបស់ប្រទេសហ្វីលីពីន តារាប្រុសលោក Joy និងកញ្ញា Ethan បានបង្ហើបប្រាប់ថា អ្នកទាំងពីក៏មានបំណង់ចង់ចូលរួមសម្តែងជាមួយតារាងកម្ពុជា បើសិនជាមានអ្នកផលិតករណាទាក់ទងមកពួកគេ។

លោក Joy និងកញ្ញា Ethan បានប្រាប់ថា នេះជាលើកទី ១ហើយ ដែលបានមកដល់ទឹកដីប្រទេសកម្ពុជា ជាមួយចិត្តសប្បាយរីករាយ ក្នុងដាក់សម្ពោធសាច់រឿងបែបស្នេហាយុវវ័យ «Hello, Love, Goodbye ឬ សួរស្តីស្នេហា លាសិនហើយ» នាឆ្នាំ២០១៩នេះ ដោយទទួលបាននៅវត្តមានអ្នកគាំទ្ររបស់កម្ពុជា និង ហ្វីលីពីន យ៉ាងច្រើនមកគាំទ្រ។

សម្រាប់ខ្សែភាពយន្តរឿង «Hello, Love, Goodbye ឬ សួរស្តីស្នេហា លាសិនហើយ» តួឯកប្រុសលោក Joy បានស្ថិតជាតួរអង្គសម្តែងជាបុគ្គលិក OFW ដែលខិតខំព្យាយាមប្រឹងប្រែងធ្វើការនៅប្រទេសហុងកុង ដើម្បីរកប្រាប់មកផ្គត់ផ្គង់គ្រួសារនៅហ្វីលីពីន ដោយមានបំណងធ្វើចំណាកស្រុកទៅប្រទេសកាណាដា គ្រាដែល Joy បានព្យាយាមគេចវេសចេញឆ្ងាយពីតួរស្រី Ethan ដែលធ្វើការក្នុងហាងជាអ្នកក្រឡុកស្រា ប៉ុន្តែមិនអាចគេចចេញពីស្នេហានេះបានឡើយ ដោយបានគេធ្លាក់ចូលក្នុងអន្លង់ស្នេហ៍របស់តួរស្រី Ethan ដោយសន្យា និងគ្នាថា ចំពោះទំនាក់ទំនងនេះស្ថិតក្នុងលក្ខណៈបណ្តោះអាសន្ន! ។

អ្វីដែលសំខាន់ ចំពោះអ្នកគាំទ្របើចង់ជ្រាបច្បាស់នៃសាច់រឿងនេះ សូមទៅចូលរួមទស្សនា ដែលមាននៅរោងកុននៃផ្សារទំនើបនានា ដោយមានការចាក់បញ្ចាំងតាមប្រកាសរបស់រោងកុន ចាប់ពីពេលនេះតទៅ៕