(ស្ពត់ធីង)៖ ការប្រជែងពានរង្វាន់លីគបាល់ទាត់ព័រទុយហ្គាល់ Primeira Liga 2019-2020 កីឡាករខ្សែការពារ កណ្តាល Sebastian Coates នៃក្រុម Spoting CP បានបង្កើតកំហុសក្នុងតំបន់ពិន័យបាល់ ១១ម៉ែត្រ ៣លើក បានបណ្តាលឲ្យក្រុមនេះចាញ់ក្រុមភ្ញៀវ Rio Ave ក្នុងលទ្ធផល ៣-២ ដែលការប្រកួតធ្វើឡើងកាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។

ស្ថិតក្នុងការប្រកួតក្រុម Spoting CP បានរបូត ៣ពិន្ទុដោយប្រកួតចាញ់ក្រុម Rio Ave ក្នុងសប្តាហ៍ទី៤ ជុំទី១ សម្រាប់ការប្រកួតដ៏ស្វិតស្វាញរវាងក្រុមទាំងពីរ ក្នុងនោះកីឡាករខ្សែការពារកណ្តាល Sebastian Coates បានបង្កើតកំហុសនៅតំបន់ពិន័យបាល់ ១១ម៉ែត្រតាំងពីដើមតង់ទី១ ដល់តង់ទី២ ចំនួន ៣លើក។

ក្រុម Rio Ave រកបាន ៣គ្រាប់ពីការធ្វើបានសម្រេចដោយកីឡាករ Filipe Augusto ចំនួន ២គ្រាប់ម្នាក់ឯងនិងមិត្តរួមក្រុម Ronan Jernimo រកបាននៅនាទី៨៦ ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ សម្រាប់កំហុសចំនួន ៣លើកទៀតរបស់ Coates ក៏ត្រូវបានលោកអាជ្ញាកណ្តាល Joao Pedro Pinheiro ពិន័យកាតក្រហមបណ្តេញចេញពីទីលានមុនបញ្ចប់ការប្រកួត៕