(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal និងមាន់ខ្នាយមាស Tottenham Hotspur រកបានម្នាក់ ១ពិន្ទុក្រោយ ប្រកួតស្មើគ្នា ២-២ បញ្ចប់សប្តាហ៍ទី៤ នៃ Premier League នាយប់មិញនេះនៅកីឡដ្ឋាន Emirates។

កីឡាករខ្សែបម្រើដាណឺម៉ាក Eriksen ជាអ្នកស៊ុតគ្រាប់នាំមុខឲ្យក្រុមឈរនៅលេខ៣ រដូវកាលមុន Spurs នៅនាទីទី១០ មុនពេលមិត្តរួមក្រុម Harry Kane ស៊ុតប៉េណាល់ទីសម្រេចគ្រាប់ទី២ នៅនាទី៤០ បន្ទាប់ពីពួកគេបាន បរាជ័យក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Newcastle United ១-០ កាលពីសប្តាហ៍នៅក្នុងផ្ទះរបស់ខ្លួន។

យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Lacazette រកបាន១គ្រាប់វាយបកវិញនៅនាទី ៤៥+១ និង Aubameyang រកបានគ្រាប់ទី២ នៅនាទី៧១ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅពីមុខអ្នកទស្សនាប្រ មាណ ៦០៣៣៣នាក់ ដែលជាការលេងស្មើលើកទី១ ផងដែរ បន្ទាប់ពីលេងឈ្នះ២ និងចាញ់១ ដងរួចមកដោយឈរនៅលេខរៀងទី៥ ក្នុងតារាងបណ្តោះអាសន្ន គ្រាដែល Spurs ស្គាល់រកជាតិស្មើជាលើកទី២ ក្នុងរដូវកាលថ្មីឆ្នាំ២០១៩-២០២០ ក្រៅពីធ្លាប់ឈ្នះ១ និងចាញ់១ រកបាន ៥ពិន្ទុឈរនៅលេខរៀងទី៩៕